ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងសាលាហ្សាម៉េន ចូលជួបសម្តែងការគួរសម
December 21, 2017    អ្នកទស្សនា :

នារសៀល ថ្ងៃព្រហស្បតិ៍ ៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ពុទ្ធសករាជ ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណៈគ្រប់គ្រងសាលាហ្សាម៉េន ចូលជួបសម្តែងការគួរសម នៅទីស្តីការក្រសួងមហាផ្ទៃ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ បានជម្រាបជូនអំពីស្ថានការណ៍ល្អប្រសើររបស់កម្ពុជា ដែលជាកត្តាទាក់ទាញនូវវិនិយោគិនបរទេសជាច្រើន មកធ្វើវិនិយោគនៅកម្ពុជា រាប់ទាំងការវិនិយោគរបស់ប្រទេសទួគីផងដែរ ក្នុងនាមរាជរដ្ឋាភិបាលនៅតែបន្តខិតខំរក្សាស្ថេរភាព និងសុវត្ថិភាពនយោបាយក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគផងដែរ។
ឆ្លៀតឱកាសនេះ គណៈគ្រប់គ្រងសាលាហ្សាម៉េន បានថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះក្រសួងមហាផ្ទៃ ក៏ដូចរាជរដ្ឋាភិបាល ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួបសម្តែងការគួរសម និងបានជូនពរក្នុងឱកាសចូលឆ្នាំសកលឆ្នាំថ្មីនាពេលខាងមុខ ហើយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ តែងតែរក្សាបាននូវសុខសន្តិភាពដូចដែលឯកឧត្តមបានមានប្រសាសន៍ចឹង ព្រោះវាជាកត្តាគ្រឹះដែលឱ្យសាលាក៏ដូចវិនិយោគិនដទៃទៀត បានធ្វើនូវសកម្មភាពវិនិយោគរបស់ខ្លួននៅកម្ពុជាប្រកបដោយសន្តិភាព ហើយសាលានិងបន្តកិច្ចសហប្រតិបត្តិការថ្មីៗ ដូចជាការពិនិត្យនូវលទ្ធភាពមន្ត្រីក្រសួងមហាផ្ទៃ ឬជួយបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីដើម្បីរួមចំណែកនូវការពង្រឹងធនធានមនុស្ស ក៏ដូចជាធនធានមនុស្សទូទៅផងដែរ ពិសេសមន្ត្រីតែម្តង៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ