ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អនុញ្ញាតឱ្យតំណាងអង្គការ GIZ ចូលជួបពិភាក្សាការងារ
March 21, 2022    អ្នកទស្សនា :

ភ្នំពេញ ៖ នៅថ្ងៃចន្ទ ទី២១ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា (SOMTC) បានអនុញ្ញាតឱ្យលោក Michael Weiss និងសហការី ជាតំណាងអង្គការ GIZ ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមការងា (SOMTC) បានជម្រាបជូនលោក Michael Weiss អំពីកិច្ចការងារមួយចំនួនលើវិស័យពាក់ព័ន្ធជាច្រើន ដែលGIZ មានកិច្ចសហប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយស្ថាប័នផ្សេងៗចំណុះឱ្យរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ក្នុងនាមក្រុមការងារ SOMTC របស់កម្ពុជា ឯកឧត្តម ពិតជាមានសេចក្ដីរីករាយ ដែលបានជួបពិភាក្សាការងារជាមួយ លោក Michael Weiss និងលោក David de Beer ជាតំណាង អង្គការ GIZ ដើម្បីពិភាក្សា ក៏ដូចជា លើកឡើងនូវគំនិតផ្ដួតផ្ដើមនានា ក្នុងន័យដើម្បីស្វែងរកនូវកិច្ចសហប្រតិបត្តិការ លើការងារពាក់ព័ន្ធមួយចំនួន ដែលស្ថិតនៅក្រោមក្របខណ្ឌ នៃក្រុមការងារ SOMTC របស់កម្ពុជា ជាមួយ អង្គការ GIZ។

ជាការឆ្លើយតប លោក Michael Weiss តំណាងរបស់ អង្គការ GIZ បានជម្រាបជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ SOMTC-កម្ពុជា ថា ជាការពិតណាស់ GIZ មានកិច្ចសហប្រតិត្តិការលើវិស័យជាច្រើននៅក្នុងនៅព្រះរាជាណាចក្រកម្ពុជា។

លើសពីនេះទៀត លោក Michael Weiss ក៏មានបំណងចង់ជួបពិភាក្សាជាមួយនឹងក្រុមការងារ SOMTC-កម្ពុជា ដើម្បីបង្ហាញជូននៅគំនិតផ្តួចផ្តើម លើការងារមួយចំនួនដែលអាចជាឱកាស នៃការបង្កើតឡើងនូវកិច្ចសហប្រតិបត្តិការ រវាង GIZ និង SOMTC-កម្ពុជា។

ជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់លោក Michael Weiss ជាតំណាង់របស់អង្គការ GIZ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ និងជាប្រធានក្រុមកាងារ SOMTC-កម្ពុជា បានធ្វើការវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនឹងការធ្វើបទបង្ហាញជូននូវគម្រោងនានា ដែលជាទីចាប់អារម្មណ៍ ដែលនឹងអាចជាសក្តានុពលក្នុងការធ្វើកិច្ចសហប្រតិបត្តិការរវាង SOMTC-កម្ពុជា និងGIZ។

ទទឹមនេះទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ក៏បានថ្លែងអំណរគុណដល់តំណាងអង្គការ GIZ ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ នឹងចាត់ក្រុមការងារ SOMTC-កម្ពុជា បន្តសហការ ក៏ដូចជាទំនាក់ទំនងជាមួយ GIZ ដើម្បីលើកឡើងនូវគម្រោងជាក់ស្តែងមួយចំនួន ដែលត្រូវពិនិត្យ ពិចារណា ព្រមទាំងផ្តល់ការគាំទ្រគ្នាទៅវិញទៅមក៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ