សម្ដេចក្រឡាហោម ស ខេង អនុញ្ញាឱ្យប្រធានអង្គការមូលនិធិអាស៊ី និងសហការី ចូលជួបសម្តែងការគួរសម
March 19, 2022    អ្នកទស្សនា :

នារសៀលថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក David Arnol ប្រធានអង្គការមូលនិធិអាស៊ី (The Asia Foundation) និងលោក ឯកអគ្គរដ្ឋទូត Robert O.Blake សមាជិកក្រុមប្រឹក្សាភិបាលជាន់ខ្ពស់របស់អង្គការ និងលោក Adullah Ahmadzi តំណាងអង្គការប្រចាំប្រទេសអាហ្វហ្គានីស្ថាន ចូលជួបសម្តែងការគួរសម។

ជាកិច្ចចាប់ផ្តើមសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិអាស៊ី ដែលបានចូលរួមចំណែកជាច្រើនដល់ការអភិវឌ្ឍន៍តាមរយៈកម្មវិធីសំខាន់ៗរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា ទាំងវិស័យរដ្ឋ និងឯកជន ដូចជាវិស័យអប់រំ ការគាំទ្រដល់យុវជន ការគាំទ្រដល់ការងារ អភិបាលកិច្ចនៅមូលដ្ឋាន និងការពង្រឹងគណនេយ្យភាពសង្គមថ្នាក់ក្រោមជាតិដែលមានការពាក់ព័ន្ធ ជាមួយសមត្ថកិច្ច និងការទទួលខុសត្រូវមួយផ្នែករបស់ក្រសួងមហាផ្ទៃផងដែរ។

សម្តេចក្រឡាហោម បានមានប្រសាសន៍ជម្រាបជូនបន្ថែមទៀតថា នេះជាការចូលរួមចំណែកសហការអភិវឌ្ឍន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានសម្តែងនូវក្តីសង្ឃឹមជឿជាក់ថាកិច្ចសហប្រតិបត្តិការ រវាងកម្ពុជាជាមួយអង្គការមូលនិធិអាស៊ី និងបន្តរីកចម្រើនលូតលាស់ខ្លាំងក្លាថែមទៀត ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ ក៏ដូចជាអង្គការមូលនិធិអាស៊ីតទៅអនាគតផងដែរ។

ជាការឆ្លើយតប លោក David Arnol ក៏បានសម្តែងនូវសេចក្តីរីករាយ និងបានជម្រាបជូនសម្តេចក្រឡាហោម ផងដែរថា ជាការពិតដូចអ្វីដែលសម្តេចក្រឡាហោមបានលើកឡើង អង្គការមូលនិធិអាស៊ីបានធ្វើការងារក្នុងវិស័យជាច្រើនក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងនោះក៏បានធ្វើការងារពាក់ព័ន្ធនឹងសមត្ថកិច្ចទទួលខុសត្រូវរបស់ក្រសួងមហាផ្ទៃ លើការងារពង្រឹងគណនេយ្យភាពសង្គមដែលហៅកាត់ថាISAF។

នាឱកាសនោះដែរ លោក David Arnol បានយកឱកាសនេះសូមចូលរួមអបអរសាទរ ចំពោះការប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណើរការជាផ្លូវការនូវផែនការជាតិរយៈពេល១០ឆ្នាំ ដំណាក់កាលទី២ ឆ្នាំ២០២១-២០៣០ របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ ខាងមុខ។ ដែលលោក David Arnol បានលើកឡើងថា នេះជាសមិទ្ធផលមួយក្នុងន័យកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ក្រៅពីនេះ លោក សូមធ្វើការថ្លែងអំណរគុណចំពោះ សម្តេចក្រឡាហោម ក៏ដូចជាអង្គភាពពាក់ព័ន្ធនៃក្រសួងមហាផ្ទៃ ដែលតែងតែផ្តល់នូវកិច្ចសហការយ៉ាងល្អប្រសើរដល់ប្រតិបត្តិការរបស់អង្គការមូលនិធិអាស៊ីនៅកម្ពុជា។

ជាថ្មីម្តងទៀត ឆ្លៀតក្នុងឱកាសនោះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានសម្តែងនូវក្តីសោមន្សរីករាយចំពោះការចូលរួមរបស់អង្គការមូលនិធិអាស៊ីនៅលើវិស័យសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ សម្តេចក្រឡាហោម បានជម្រាបជូនថា តាមរយៈជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ ក្រសួងមហាផ្ទៃ នឹងមានកិច្ចសហប្រតិបត្តការកាន់តែច្រើនឡើងថែមទៀតជាមួយអង្គការមូលនិធិអាស៊ី ជាពិសេសទៅលើការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។ ក្នុងនោះដែរសម្តេចក្រឡាហោម បានមានប្រសាសន៍បញ្ជាក់ជូនថា សម្តេច បានត្រៀមខ្លួនជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិអាស៊ី ក្នុងករណីដែលមានតម្រូវការណាមួយ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ