ឯកឧត្តម អ៉ីវ លាង អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិបឹងព្រះ និងដីថុយ នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង
December 27, 2021    អ្នកទស្សនា :

ព្រឹកថ្ងៃសៅរ៍ ទី២៥ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ខេត្តព្រៃវែង បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន២ភូមិ គឺភូមិបឹងព្រះ និងដីថុយ នៃឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ក្នុងឱកាសជួបសំណេះសំណាលនេះ ឯកឧត្តមមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងថ្នាក់ដឹកនាំ បានដាក់ចេញនូវវិធានការជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ជាពិសេសការចាក់ស្រោចវ៉ាក់សាំងក្នុងការបង្កើតភាពស៉ុំាក្នុងសហគមន៍ ដែលឈានដល់ការបើកប្រទេសឡើងវិញ ទោះយ៉ាងណាយើងនៅតែបន្តការអនុវត្តវិធានការ ៣កុំ ៣ការពារ កុំភ្លេចខ្លួន និងចេះសម្របខ្លួនរស់នៅបែបគន្លងថ្មី។

ឯកឧត្តមបានបំផុសស្មារតីបងប្អូនដោយលើកឡើងថា "ភូមិមានសេចក្តីសុខ ទើបឃុំមានសេចក្តីសុខ ទើបប្រទេសមានសេចក្តីសុខ" តាមរយៈធ្វើអំពើល្អដាក់គ្នា ចេះយកអាសារគ្នា ចេះឈឺឆ្អាលគ្នា ចេះយោគយល់ ចេះសាមគ្គីគ្នា កុំប្រកាន់និន្នាការចំពោះគ្នា និងមានបញ្ហាអីដោះស្រាយដោយសន្តិវិធី ឈរលើគោលការណ៍ច្បាប់។ ទន្ទឹមនឹងនេះ សូមបងប្អូនចូលរួមរាយការណ៍នូវអ្នកមានជីវភាពលំបាក ឬទុរគតជនពិតប្រាកដដើម្បីកំណត់អត្តសញ្ញាណចំណាត់ថ្នាក់ផ្តល់បណ្ណក្រីក្រជូនគាត់ និងចូលរួមរាយការណ៍ហេតុការណ៍នានាពាក់ព័ន្ធសុវត្ថិភាព សន្តិសុខ ទៅអាជ្ញាធរមូលដ្ឋានដើម្បីទប់ស្កាត់ទាន់ពេលវេលា ដែលជាការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព ឱ្យមានប្រសិទ្ធភាព។ ឆ្លៀតឱកាសនោះដែរ ឯកឧត្តមបានលើកឡើងពីការអភិវឌ្ឍន៍ក្នុងឃុំត្រូវធ្វើឡើងនៅទិសដៅអាទិភាពជាមុន សូមមានការយោគយល់ពីបងប្អូនដែលមិនចំកន្លែងចង់បាន។

ចុងក្រោយ ប្រជាពលរដ្ឋមួយរូបតំណាងប្រជាពលរដ្ឋនៅភូមិដីថុយ បានថ្លែងការអរគុណដល់ឯកឧត្តម និងក្រុមការងារ ដែលជានិច្ចកាលតែងតែចុះមកជាប្រចាំ និងជួយបំពេញការខ្វះខាត ដោះស្រាយសំណូមពរ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅភូមិដីថុយជាបន្តបន្ទាប់។ ប្រជាពលរដ្ឋបានលើកឡើងមានសំណូមពរ ជួយជួសជុលផ្លូវដែលខូច៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ