អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវករណីពាក្យបណ្តឹងរបស់ជនបរទេស ចោទប្រកាន់មន្ត្រីនគរបាលជាតិមួយរូប
December 17, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍ស្តីពីលទ្ធផលនៃការអង្កេតស្រាវជ្រាវករណីពាក្យបណ្តឹងសុំអន្តរាគមន៍របស់បុរសជនបរទេសមួយរូប ចោទប្រកាន់មន្ត្រីនគរបាលថ្នាក់ឧត្តមសេនីយ៍មួយរូប និងគូកនថាបានឃុបឃិតគ្នា ប្រើប្រាស់ឋានៈ និងតួនាទីក្នុងការរៀបចំធ្វើពាក្យបណ្តឹងមិនពិត ប្រឆាំងនឹងរូបលោកជាជនរងគ្រោះ និងប្រើប្រាស់កិច្ចអន្តរាគមន៍ជ្រៀតជ្រែកដាក់សម្ពាធទៅលើស្ថាប័នអយ្យការអមសាលាដំបូងខេត្តកណ្តាល និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីពាក់ព័ន្ធ។

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមអគ្គាធិការ បានណែនាំមន្ត្រីដែលចុះអង្កេតស្រាវជ្រាវត្រូវយកចិត្តទុកដាក់ដោយអង្កេតឱ្យចំគោលដៅនៃកម្មវត្ថុពាក្យបណ្តឹង និងវាយតម្លៃលទ្ធផលរបាយការណ៍ដោយផ្អែកភស្តុតាង សាក្សី និងលិខិតបទដ្ឋានគតិយុត្តដែលមានជាធរមាន៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ