សម្ដេចក្រឡាហោម ស ខេង ណែនាំឱ្យពិនិត្យឡើងវិញចំពោះការតម្លើងឋានន្តរស័ក្តិជូនមន្ដ្រីនគរបាលជាតិ
December 10, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ណែនាំដល់ថ្នាក់ដឹកនាំនៃអង្គភាពនគរបាលជាតិ ឱ្យពិនិត្យឡើងវិញ ចំពោះមន្ដ្រីនគរបាលឡើងឋានន្តរស័ក្តិ មួយឆ្នាំម្ដង ខណៈមន្ដ្រីនគរបាលមួយចំនួន ៥ឆ្នាំទើបឡើងឋានន្តរស័ក្តិម្តង ការធ្វើបែបនេះមិនយុត្តិធម៌គ្នាឡើយ។

មានប្រសាសន៍ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារសិក្សា ១ខ្នង កម្ពស់៤ជាន់ មាន៣០បន្ទប់ ក្នុងបរិវេណវិទ្យាល័យព្រះមុនីវង្ស ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានណែនាំឱ្យមន្ដ្រីនគរបាលជាតិទាំងអស់ ត្រូវរៀនចំណេះដឹងផ្នែកនគរបាល។

សម្ដេចក្រឡាហោម បានណែនាំឱ្យពិនិត្យតាំងពី អនុប្រធានការិយាល័យឡើងទៅ រហូតដល់អគ្គស្នងការរងនគរបាលជាតិ តើអ្នកណាខ្លះ បានរៀនប៉ូលីសត្រឹមត្រូវ ឬអ្នកណាមិនទាន់បានរៀន? បើរកឃើញហើយ ត្រូវចាត់បញ្ជូលឱ្យពួកគាត់ទៅរៀនវគ្គផ្នែកប៉ូលីសឡើងវិញ។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «ហើយស័ក្តិ ក៏ដូចគ្នាដែរ ត្រូវពិនិត្យឋានន្តរស័ក្តិនគរបាល អ្នកខ្លះឡើងមួយឆ្នាំម្ដង តែអ្នកខ្លះ បីឆ្នាំ បួនឆ្នាំ ប្រាំឆ្នាំ ឡើងម្ដង ចឹងអយុត្តិធម៌ហើយ ចឹងត្រូវមើលឡើងវិញ ត្រូវពិនិត្យទាំងអស់ រកឃើញហើយ ចាត់ការដើម្បីដោះស្រាយ បើមិនចឹងទេ គឺអយុត្តិធម៌ សម្រាប់បងប្អូនប៉ូលីស»។

សម្ដេចក្រឡាហោម ក៏បានណែនាំឱ្យពិនិត្យបន្ថែមទៀត ចំពោះមន្ដ្រីនគរបាលប៉ុស្ដិ៍ ដើម្បីដឹងពីចំណុចខ្លាំង ចំណុចខ្សោយ ហើយរៀបចំដាក់ផែនការពង្រឹងបន្ថែមទៀត តើពួកគាត់មានក្របខណ្ឌ ឬរៀនសូត្រត្រឹមត្រូវអត់? ដើម្បីរៀបចំគោលការណ៍កំណែងទម្រង់គុណភាពនគរបាលជាតិ ជាពិសេសនោះ ធ្វើយ៉ាងណាឱ្យនគរបាល ប្រជាជន កុំឱ្យជាសត្រូវប្រជាជន ព្រមទាំងកូនចៅប្រជាជន ហើយធ្វើយ៉ាងណាឱ្យប្រជាជនសប្បាយចិត្ត និងជឿទុកចិត្ត ក្នុងការរស់នៅ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ