ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចចុះឈ្មោះឱ្យគណបក្សកម្ពុជានិយមក្នុងបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ ដែលគណបក្សនេះមានអាស័យដ្ឋាន នៃទីស្នាក់ការកណ្តាលស្ថិតនៅផ្ទះលេខ ៥២-៥៤ ផ្លូវបេតុង៩ម៉ែត្រ ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជាមួយគ្នានេះ ក្រសួងមហាផ្ទៃ បានណែនាំឱ្យគណបក្សកម្ពុជានិយម ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់គណបក្សដែលបានតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយសាមីគណបក្សត្រូវអនុវត្តតាមប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា