ឯកឧត្តម សក់ សេដ្ឋា អនុញ្ញាតឱ្យឧបការី អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ និងសហការី ចូលជួបពិភាក្សាការងារ
November 11, 2021    អ្នកទស្សនា :

នារសៀលថ្ងៃព្រហស្បតិ៍ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យឯកឧត្តម ឃែលិដ ឃៀរី (Khaled Khiari) ឧបការី អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកមជ្ឈឹមបូព៌ាអាស៊ី និងប៉ាស៊ីហ្វិក ផ្នែកកសាងសន្តិភាព និងកិច្ចការនយោបាយ ព្រមទាំងសហការី ចូលជួបពិភាក្សាការងារ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមន្ត្រីពាក់ពាក់ព័ន្ធផងដែរ។

សូមជម្រាបជូនថា កិច្ចជំនួបពិភាក្សាការងាររវាងឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ និងឯកឧត្តម ឃែលិដ ឃៀរី (Khaled Khiari) ឧបការី អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ នាពេលនេះបានពិភាក្សាផ្តោតសំខាន់លើការងារការជួយជ្រោមជ្រែងកម្ពុជាក្នុងពេលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានឆ្នាំ២០២២ និងការចូលរួមចំណែករបស់អង្គការសហប្រជាជាតិក្នុងក្របខណ្ឌភាពជាដៃគូគ្រប់ជ្រុងជ្រោយអាស៊ាន-អង្គការសហប្រជាជាតិ និងក្របខណ្ឌសហប្រតិបត្តិការទ្វេភាគីតាមរយៈការជួយជ្រោមជ្រែងគាំទ្ររបស់ទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា ព្រមទាំងការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការក្នុងវិស័យនានា ដែលស្ថិតក្រោមការទទួលខុសរបស់ក្រសួងមហាផ្ទៃ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ