ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ អនុញ្ញាតឱ្យសមាគមប្រភពល្អកម្ពុជា ចូលជួបសម្ដែងការគួរសម និងផ្តល់ជំនួយជាគ្រឿងបរិភោគឧបភោគ និងសម្ភារមួយចំនួន ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩
November 10, 2021    អ្នកទស្សនា :

ទីស្ដីការក្រសួងមហាផ្ទៃ ៖ នារសៀលថ្ងៃពុធ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក តហ៊ើរ អ៊ូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងផ្តល់ជំនួយឧបត្ថម្ភជាគ្រឿងបរិភោគឧបភោគ និងសម្ភារមួយចំនួនទៀត ដើម្បីចូលរួមក្នុងយុទ្ឋនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

សូមជម្រាបជូនថា ជំនួយរបស់សមាគមប្រភពល្អកម្ពុជា ផ្ដល់ជូន នាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាពេលនេះរួមមាន ៖ អង្ករ ចំនួន១០តោន, អាល់កុល ចំនួន១ពាន់លីត្រ និងម៉ាស់ ចំនួន២៥០ប្រអប់ ដើម្បីប្រើប្រាស់បម្រើឱ្យការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-២៩ និងចូលរួមចំណែកជួយរំលែកដល់ការលំបាករបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជួបប្រទះការខ្វះខាត។

ក្នុងជំនួបនោះដែរ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ ក៏បានចាត់ទុកថា «សមានចិត្តដ៏សប្បុរសរបស់ សមាគមប្រភពល្អកម្ពុជា ស្ដែងឱ្យឃើញនូវការយកចិត្តទុកដាក់ និងការរួមចំណែកមួយដ៏មានសារៈសំខាន់ជាមួយរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ ក្នុងការបង្ការទប់ស្កាត់ការគំរាមកំហែងមកលើសុខភាពសាធារណៈ និងការលើកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ