សម្ដេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពី សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភីកីឡានគរបាលជាតិកម្ពុជា ក្នុងការប្រកួតអន្ដរជាតិ និងប្រាក់រង្វាន់ដល់គ្រូបង្វឹក និងពិភាក្សាអំពីរចនាសម្ព័ន្ធចាត់តាំងគ្រប់គ្រងកីឡាក្រសួងមហាផ្ទៃ
November 10, 2021    អ្នកទស្សនា :

នារសៀលថ្ងៃពុធទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំស្ដីពី សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភីកីឡានគរបាលជាតិកម្ពុជា ក្នុងការប្រកួតអន្ដរជាតិ និងប្រាក់រង្វាន់ដល់គ្រូបង្វឹក និងពិភាក្សាអំពីរចនាសម្ព័ន្ធចាត់តាំងគ្រប់គ្រងកីឡាក្រសួងមហាផ្ទៃ។

នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នារសៀលនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការប្រចាំការ, រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ, អគ្គស្នងការដ្ឋាននគរបាលជាតិ, អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ, អគ្គនាយកដ្ឋានរដ្ឋបាល, អគ្គាធិការដ្ឋាន, អង្គភាពកីឡានគរបាលជាតិកម្ពុជា ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

នាឱកាសនេះដែរ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ បានធ្វើសេចក្ដីរាយការណ៍សង្ខេបអំពីសេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការផ្ដល់ប្រាក់រង្វាន់ចំពោះជ័យលាភីកីឡានគរបាលជាតិកម្ពុជា ក្នុងការចូលរួមប្រកួតអន្ដរជាតិ និងប្រាក់រង្វាន់ដល់គ្រូបង្វឹក គ្រូជំនួយ ជូនអង្គប្រជុំទាំងមូលជ្រាប។ ជាមួយគ្នានេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិកម្ពុជា ក៏បានអាននូវសេចក្តីព្រាងប្រកាស ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះអង្គភាព នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃផងដែរ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ