សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លើកទី១៤
October 25, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៧ លេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ លើកទី១៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.អ.ប នាទីស្តីការក្រសួងមហាផ្ទៃ។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិនេះ មានការចូលរួមពីសំណាក់ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិកា គ.ជ.អ.ប រដ្ឋមន្ត្រី ប្រធានស្ថាប័នពាក់ព័ន្ធ ប្រធានក្រុមការងារបច្ចេកទេសវិមជ្ឈការ និងវិសហមជ្ឈការតាមក្រសួងពាក់ព័ន្ធ ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាន គ.ជ.អ.ប និងប្រធានក្រុមប្រឹក្សានិងអភិបាលខេត្ត ចូលរួម សរុប១១២រូប។
សម្តេចក្រឡាហោម បានមានមតិបើកសុន្ទរកថាក្នុងអង្គប្រជុំ នឹងត្រួតពិនិត្យ ពិភាក្សា អនុម័តលើឯកសារសំខាន់ៗដែលមានខ្លឹមសារដូចខាងក្រោម៖
១. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី១៣របស់ គ.ជ.អ.ប
២. ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៧ របស់គ.ជ.អ.ប
៣. ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងឯកសារផែនការអនុវត្ត៣ឆ្នាំ (២០១៨ ដល់ ២០២០)ដំណាក់កាលទី៣(ផអ៣ទី៣)នៃកម្មវិធីជាតិ
៤. ការពិភាក្សា និងអនុម័តលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការធ្វើប្រតិភូកម្មអំណាចទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រងបុគ្គលិកបំពេញការងារនៅថ្នាក់ក្រោមជាតិ
៥. ការពិនិត្យ និងអនុម័តលើការកែសម្រួលសៀវភៅណែនាំស្តីពីការរៀបចំ និងអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់
៦. និងបញ្ហាផ្សេងៗ

គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នឹងរៀបចំទិសដៅបន្ត សម្រាប់ត្រីមាសទី៤ ឆ្នាំ២០១៧ រួមមាន៖
ការរៀបចំផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ របស់គ.ជ.អ.ប រៀបចំកិច្ចប្រជុំ គ.ជ.អ.ប លើកទី១៥ ដើម្បីការពិនិត្យ និងអនុម័តផែនការសកម្មភាព និងថវិកាឆ្នាំ២០១៨ និងបញ្ហាផ្សេងៗទៀត រៀបចំកញ្ចប់និងផ្សព្វផ្សាយនូវបណ្តុំព័ត៌មានឱ្យកាន់តែប្រសើរក្នុងការកែទម្រង់វិមជ្ឈការ អនុម័តនូវផែនការយុទ្ធសាស្ត្រស្តីពីអធិការកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ ណែនាំនីតិវិធីរបស់រដ្ឋបាលថ្នាក់ក្រោមជាតិក្នុងការទទួលសម្រុះសម្រួលដោះស្រាយបណ្តឹងរបស់ពលរដ្ឋ ការគាំទ្រក្រុមប្រឹក្សាថ្នាក់ក្រោមជាតិជាស្ត្រី កិច្ចដំណើរការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ លិខិតបទដ្ឋានសៀវភៅណែនាំគាំទ្រមូលនិធិវិនិយោគរដ្ឋបាលថ្នាក់ក្រោមជាតិ និងកិច្ចសហប្រតិបត្តិការដៃគូអភិវឌ្ឍននានាក្នុងការបំពេញការងារថ្នាក់ក្រោមជាតិ ជាដើម។
ជាចុងបញ្ចប់នៃកិច្ចប្រជុំ គ.ជ.អ.ប សម្តេចក្រឡោម បានមានមតិថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ប្រធានស្ថាប័ន អភិបាលរាជធានី ខេត្ត ប្រធានគណៈអភិបាលក្រុមប្រឹក្សា លោក លោកស្រីទាំងអស់ ដែលបានចំណាយពេលវេលាយកចិត្តទុកដាក់ស្តាប់ ពិភាក្សា និងអនុម័ត តាមគោលការណ៍ ឬវារៈដែលបានគ្រោងទុក ទៅដោយរលូន ទទួលបាននូវការឯកភាពគ្នា និងទទួលបានជោគជ័យក្នុងកិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធនានា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ