សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអអនុញ្ញាតឱ្យលោក ជំទាវ  Eva NGUYENBINH ឯកអគ្គរដ្ឋទូតបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសម្តែងការគួរសម
October 31, 2017    អ្នកទស្សនា :

នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ជំទាវ  Eva NGUYENBINH ឯកអគ្គរដ្ឋទូតបារាំង ដែលនឹងទើបតែងតាំងថ្មី  ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម ឯទីស្តីការក្រសួងមហាផ្ទៃ។
លោក ជំទាវ  Eva  ឯកអគ្គរដ្ឋទូតបារាំង ដែលនឹងទើបតែងតាំងថ្មី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសបារាំង និងប្រទេសកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ និងនគរបាលបារាំង ដែលយើងបានបង្កើតរួមគ្នាកន្លងមក ហើយបានទទួលផលជាផ្លែផ្កាល្អនៃកិច្ចសហប្រតិបត្តិការ ដូចជាការបណ្តុះបណ្តាល និងវឌ្ឍនភាពក្នុងវិស័យនៃកងកម្លាំងនៅកម្ពុជា។ លោកជំទាវបានបន្តទៀតថា ប្រទេសបារាំង និងកម្ពុជា មានការទំនាក់ទំនងល្អជាមួយគ្នាជាយូរលង់ណាស់មកហើយ ជាទំនាក់ទំនងដ៏ស៊ីជម្រៅ ដូច្នោះ ក្នុងនាមលោកជំទាវជាឯកអគ្គរដ្ឋទូតបារាំង ដែលនឹងទើបតែងតាំងថ្មី  ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងបន្តទំនាក់ទំនងឱ្យកាន់តែស្និទ្ធជាងមុន ជាពិសេសលោកជំទាវចង់បន្ថែមទំនាក់ទំនងទៀត គឺកិច្ចសហប្រតិបត្តិការ ប្រភេទ វីសាជំនួញ (Business Visa) រវាងកម្ពុជា និងបារាំង ហើយកិច្ចការនេះមានទំនាក់ទំនង និងក្រសួងមហាផ្ទៃកម្ពុជា។ ម្យ៉ាងទៀតលោកជំទាវក៏បានស្នើបន្ថែមនូវការការពារសន្តិសុខឱ្យកាន់តែប្រសើរឡើង គឺក្នុងអំឡុងបុណ្យប្រពៃណីជាតិអុំទូកនាពេលខាងមុខនេះ ព្រោះលោកជំទាវបានដឹងថាមានប្រជាពលរដ្ឋជាងមួយលាននាក់ចូលរួមបុណ្យនេះរាល់ៗឆ្នាំ។
ជាកិច្ចឆ្លើយតប សម្តេចក្រឡាហោម បានឯកភាពនូវកិច្ចសហប្រតិបត្តិការទាំងឡាយដែលក្រសួងមហាផ្ទៃបានមានកន្លងមកជាមួយបារាំង ហើយសម្តេចក៏ត្រៀមធ្វើកិច្ចសហប្រតិបត្តិការណ៍ផ្សេងៗទៀត ដែលលោកជំទាវគិតថាជាផលប្រយោជន៍ដល់ប្រទេសទាំងពីរ ជាពិសេសកិច្ចសហប្រតិបត្តិការណ៍លើផលិតផលថ្នាំពេទ្យក្លែងក្លាយ ព្រោះប្រជាពលរដ្ឋទូទាំងប្រទេសគិតថាថ្នាំពេទ្យបារាំងពូកែ ប៉ុន្តែមួយរយៈចុងក្រោយនេះមានការនាំចូលនូវផលិតផលបន្លំធ្វើឱ្យសាធារណៈជនយល់ច្រឡំ ដូច្នេះសម្តេចចង់ឱ្យភាគីបារាំងចូលរួមកិច្ចសហប្រតិបត្តិការគ្នា ដើម្បីទប់ស្កាត់បទល្មើសនេះ។
ទន្ទឹមនឹងនោះ លោកជំទាវបានឯកភាពយ៉ាងមុតមាំ និងគាំទ្រផ្តល់កិច្ចសហប្រតិបត្តិការចំពោះចំណាត់ការនេះ នឹងស្នើសុំសម្តេចមេត្តាជួយផ្តល់ព័ត៌មានបន្ថែមនូវបញ្ហាសមាគម អង្គការរបស់បារាំងដែលមាននៅកម្ពុជា ដើម្បីមានភាពងាយស្រួលដល់លោកជំទាវធ្វើការណែនាំឱ្យចុះបញ្ជីឱ្យបានត្រឹមត្រូវតាមនីតិវិធីរបស់ប្រទេសកម្ពុជា៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ