សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណៈប្រតិភូកីឡាប៉េតង់ចំនួន១២នាក់ ចូលជួបសម្តែងការគួរសម
October 31, 2017    អ្នកទស្សនា :

នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នាទីស្តីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណៈប្រតិភូកីឡាប៉េតង់ ចំនួន១២នាក់ ចូលជួបសម្តែងការគួរសម មុននឹងចេញដំណើរទៅប្រទេសចិន ដើម្បីចូលរួមប្រកួតកីឡាពិភពលោកលើកទី១៦។
សម្តេចក្រឡាហោម បានសម្តែងនូវការរំភើប និងសង្ឃឹមចំពោះកីឡាករកីឡាការនីប៉េតង់ ដែលនឹងត្រៀមខ្លួនទៅប្រកួតនៅប្រទេសចិន ហើយសម្តេចក៏បានផ្តាំផ្ញើ នេះជាឱកាសល្អមួយទៀត ដើម្បីចូលរួមប្រកួតយកពានរង្វាន់មេដាយមាសត្រឡប់មកប្រទេសជាតិវិញ ព្រោះកន្លងមកប្រទេសកម្ពុជា ធ្លាប់ទទួលបានមេដាយមាស ចំនួន៧៧ ប្រាក់ចំនួន ៦៦ និងសំរិទ្ធិចំនួន ១០០ នឹងផ្តាំឱ្យកីឡាករទាំងអស់ ខំរក្សាសុខភាព ត្រូវចេះសាមគ្គីគ្នា ដើម្បីទទួលយកជ័យជំនះ និងខិតខំទំនាក់ទំនងមិត្តភ័ក្តិអន្តរជាតិឱ្យបានល្អ ទោះចាញ់ក្តី ឈ្នះក្តី ដើម្បីទាញផលប្រយោជន៍ជូនប្រទេសជាតិ។
នៅចុងបញ្ចប់សម្តេច បានផ្តល់ថវិកាមួយចំនួនជូនដល់កីឡាករកីឡាការនីប៉េតង់ និងថតរូបទុកជាអនុស្សាវរីយ៍៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ