សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារស្នាក់ការ ប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ
October 30, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ 
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ    បានអញ្ជើញជាអធិបតី ក្នុងពិធីបញ្ចុះបឋមសិលា សាងសង់អគារស្នាក់ការ ប៉ុស្តិ៍អន្តោរប្រវេសន៍ ច្រកទ្វារអន្តរជាតិប៉ោយប៉ែតថ្មី ស្ថិតក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
 ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោរប្រវេសន៍ បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពសាងសង់អាគារស្នាក់ការប៉ុស្តិ៍អន្តោប្រវេសន៍ និងកម្មវិធីបញ្ចុះបឋមសីលា គោរពជូនសម្តេចក្រឡាហោមជ្រាប។
ទីបញ្ចប់ សម្តេចក្រឡាហោម បានមានមតិសំណេះសំណាល និងផ្តាំផ្ញើដល់មន្ត្រីគ្រប់ជាន់ថ្នាក់ទាំងអស់ដែលបានចូលរួមក្នុងពិធីនេះ ជាពិសេសដល់មន្រ្តីដែលនឹងមកអនុវត្តក្នុងទីស្នាក់ការប៉ុស្តិ៍តែម្តង ឱ្យខំយកចិត្តទុកដាក់អនុវត្តក្នុងការផ្តល់សេវាកម្មដល់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងជោគជ័យតាមផែនការរបស់ក្រសួង៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ