ពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង
October 20, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី ២០ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសចូលកាន់មុខតំណែងជាផ្លូវការរបស់អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង។ ក្នុងពិធីប្រកាសតែងតាំង អភិបាល អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងនេះដែរ 
សម្តេចក្រឡាហោម បានមានប្រសាសន៍សំណេះ សំណាល និងលើកទឹកចិត្តខ្ពស់ ដល់ឯកឧត្តម ងួន រតនៈ ដែលបានទទួលតំណែង ជាអភិបាលខេត្តបាត់ដំបង បន្តពីលោក ច័ន្ទ សុផល ដែលត្រូវបានចូលនិវត្តន៍ ។បន្ទាប់មកសម្តេចក្រឡាហោម បានផ្តាំផ្ញើដល់អភិបាលរង ក្រុមប្រឹក្សាខេត្តបាត់ដំបង កងកម្លាំងប្រដាប់អាវុធ កងសន្តិសុខខេត្ត ស្រុក ជួយគាំទ្រ និងចូលរួមសហការជាមួយ ឯកឧត្តម ងួន រតនៈ រាល់កិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង ការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពាន និងការកែសោភ័ណភាពទីរួមខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាដើម ដើម្បីជាទីទុកចិត្តដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ជាពិសេសបន្តការងារអភិវឌ្ឍនខេត្ត និងសង្គមជាតិឱ្យកាន់តែរីកចម្រើនតទៅមុកទៀត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ