អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន
August 11, 2021    អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារទី១០ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរបាយការណ៍ស្តីពីលទ្ធផលការងារនៃការអនុវត្តផែនការសកម្មភាពប្រចាំត្រីមាសទី២ ឆ្នាំ២០២១ និងពិភាក្សាស្តីពីការរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២របស់អគ្គាធិការដ្ឋាន តាមរយៈប្រព័ន្ធវីដេអូសន្និសីទZoom ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន នាយការិយាល័យ នាយរងការិយាល័យ និងមន្ត្រីក្រុមការងារជំនាញ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តម អគ្គាធិការ មានប្រសាសន៍ថា កិច្ចប្រជុំនេះដើម្បីពិនិត្យសកម្មភាពដែលមិនទាន់អនុវត្តសម្រេចបាន ឬអនុវត្តបានមួយចំនួនក្នុងផែនការសកម្មភាពការងារឆ្នាំ២០២១ក្នុងបរិបទជំងឺកូវីដ១៩ព្រឹត្តិការ២០កុម្ភៈ និងបានជូនឯកឧត្តម អ៉ឹង ឆែ អគ្គាធិការរង ជម្រាបរបាយការណ៍សង្ខេបជូនអង្គប្រជុំ។

ឯកឧត្តម អគ្គាធិការមានមតិដឹកនាំការងារមាន÷

-ត្រូវរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីតាមប្រព័ន្ធតេឡេក្រាមឬZoom ដើម្បីបំពេញតាមផែនការ២០២១ មិនអាចអូសបន្លាយតាមជំងឺកូវីដនោះទេ

-ត្រូវពិនិត្យចុះធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹង ក្នុងតំបន់ខ្លះ តែត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់

-ពន្លឿនការកែសម្រួលពីនីតិវិធីធ្វើអធិការកិច្ច និងដោះស្រាយបណ្តឹង

-នាយកដ្ឋានដ្ឋានទាំង៦ ត្រូវពិនិត្យចំពោះការលុបចោលសកម្មភាពណាមិនចាំបាច់ក្នុងបរិបទកូវីដ១៩ ដែលមិនប៉ះពាល់ដល់ប្រសិទ្ឋភាពការងាររបស់អគ្គាធិការដ្ឋាន តែត្រូវបញ្ជាក់មូលហេតុច្បាស់លាស់

-ត្រួតពិនិត្យការវាយតម្លៃការអនុវត្តការងារត្រីមាសទី២ មិនបានអនុវត្ត អាចបញ្ចូលត្រីមាសទី៣ ឬទី៤ និងដើម្បីឈានទៅរៀបចំផែនការសកម្មភាពការងារឆ្នាំ២០២២។

-ចំពោះសំណូមពរលើកឡើង ឯកឧត្តមអធិការបានឯកភាពទាំងអស់។

ចុងក្រោយ ឯកឧត្តម អគ្គាធិការ បានថ្លែងការអរគុណចំពោះឯកឧត្តម អស់លោក ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ និងវាយតម្លៃកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ទោះក្នុងដំណាក់កាលកូវីដ១៩ក៏ដោយ និងសូមចៀសផុតពីជំងឺកូវីដ១៩ទាំងអស់គ្នា ដោយចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ