ក្រសួងមហាផ្ទៃ បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន
August 09, 2021    អ្នកទស្សនា :

នារសៀលថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ ក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើការរៀបចំផែនការមេបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានក្រសួងមហាផ្ទៃ ក្រោមអធិបតីភាព ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារ។

ក្នុងកិច្ចប្រជុំនារសៀលនេះ ក៏មានការចូលរួមពី រដ្ឋលេខាធិការ, អគ្គលេខាធិការ អគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋាន, អគ្គាធិការរង, អគ្គនាយករង នៃអគ្គនាយកដ្ឋានពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីជំនាញជាច្រើនរូបផ្សេងទៀតផងដែរ។

គួររំលឹកផងដែរថា កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២១ ក្រសួងមហាផ្ទៃ បានចេញសេចក្តីសម្រេចបង្កើតក្រុមការងាររដ្ឋាភិបាលឌីជីថល បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងមហាផ្ទៃ ដែលមានសមាសភាពជាអនុប្រធានចំនួន ០២រូប ព្រមទាំងសមាជិក១២រូប ហើយមានលេខាធិការដ្ឋានមួយជាជំនួយការដែលដឹកនាំដោយនាយកដ្ឋានព័ត៌មានវិទ្យា នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ