សម្ដេចក្រឡាហោម ស ខេង កោតសរសើរដល់កម្លាំងនគរបាលជាតិដែលមានឆន្ទៈមោះមុតក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន
August 06, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានកោតសរសើរចំពោះកម្លាំងនគរបាលជាតិទាំងអស់ដែលមានឆន្ទៈមោះមុត ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន ទោះបីប្រទេសកម្ពុជា និងពិភពលោកកំពុងជួបបញ្ហាជំងឺកូវីដ-១៩ក៏ដោយ កម្លាំងនគរបាលនៅតែខិតខំប្រឹងប្រែងបន្ដបេសកកម្មប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន។

ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន៨៧គ្រឿង ជូនស្នងការដ្ឋាននគរបាលខេត្ត ចំនួន២៣ នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង បានកោតសរសើរកន្លងមកនេះ ទោះបីប្រឈមបញ្ហាជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ការបង្រ្កាបបទល្មើសទទួលបានលទ្ធផលល្អយ៉ាងប្រសើរ រហូតដល់ ៨០ភាគរយ ទៅ៩០ភាគរយនៃបទល្មើសសរុបដែលបានកើតឡើង។

សម្ដេចក្រឡាហោម មានប្រសាសន៍ថា «បទល្មើសគ្រឿងញៀនក៏មានថយចុះបន្ដិចមែន ក៏ប៉ុន្ដែគឺចាត់ទុកថាជាជោគជ័យមួយយ៉ាងធំផងដែរ ក្នុងពេលកូវីដ-១៩នេះ។ ព្រោះថា ទោះបីកូវីដ-១៩ ក៏ដោយ ក៏មានជនឆក់យកឱកាសនេះ ដើម្បីលួចផលិត និងនាំចូលនូវសារធាតុញៀនផងដែរ»។

ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ សម្ដេចក្រឡាហោម បានគូសបញ្ជាក់ថា ចាប់តាំងពីបើកយុទ្ធនាការបង្រ្កាបគ្រឿងញៀនមក រហូតដល់ពេលនេះ ការបង្ក្រាបបានបទល្មើសគ្រឿងញៀនច្រើនរបស់កម្លាំងសមត្ថកិច្ចបញ្ជាក់ឱ្យឃើញពីទឹកចិត្តដ៏មោះមុត ពោលគឺឆន្ទៈមោះមុត ចំពោះការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់កម្លាំងសមត្ថកិច្ចក្នុងពេលប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ។ សម្ដេចក៏បានធ្វើការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញបេសកម្មរបស់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដែលធ្វើឲ្យកិច្ចការងារនេះទទួលបានលទ្ធផលល្អ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ