ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនការងារប្រឆាំងការជួញដូរមនុស្ស ចូលរួមកិច្ចប្រជុំប្រធានអង្គភាពជំនាញអាស៊ាន លើកទី៣៥ ស្ដីពីការប្រឆាំងការជួញដូរមនុស្ស
July 26, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការជួញដូរមនុស្ស ចូលរួមកិច្ចប្រជុំប្រធានអង្គភាពជំនាញអាស៊ាន (HSU) លើកទី៣៥ ស្ដីពីការប្រឆាំងការជួញដូរមនុស្ស តាមរយៈប្រព័ន្ធវីដេអូសន្និសីទ ជាមួយបណ្ដាប្រទេសជាសមាជិកអាស៊ាន។ ក្រុមការងារSOMTCកម្ពុជាចូលរួមកិច្ចប្រជុំនាថ្ងៃនេះ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ រស្មី សមាជិកក្រុមការងារSOMTCកម្ពុជា និងជាមន្ត្រីបង្គោលនៃផែនការងារ ដោយមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

គួរជម្រាបថា កិច្ចប្រជុំលើកទី៣៥នេះ ដឹកនាំដោយប្រទេសព្រុយណេ ហើយបណ្ដាប្រទេសអាស៊ានដែលចូលរួមក្នុងថ្ងៃនេះ បានធ្វើបទបង្ហាញស្ដីពីការអនុវត្តការងាររបស់ខ្លួន ក៏ដូចជារួមគ្នាពិនិត្យលើសេចក្ដីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២១-២០២២ផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ