ក្រសួងមហាផ្ទៃ ចេញសេចក្តីណែនាំស្តីពីវិធានការធ្វើតេស្តរហ័សរកឃើញវិជ្ជាមានជំងឺកូវីដ-១៩ តាមបណ្តាអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួងមហាផ្ទៃ
July 23, 2021    អ្នកទស្សនា :

ផ្អែកតាមសេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃស្ដីពីវិធានការធ្វើតេស្តរហ័សដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងស្របតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការធ្វើតេស្តរហ័សជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលមកបំពេញការងារតាមអគ្គនាយកដ្ឋាន និងអង្គភាពនានាចំណុះក្រសួង ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩ជាបន្តបន្ទាប់។ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងមហាផ្ទៃសូមណែនាំនូវវិធានការដូចខាងក្រោម៖

១.ថ្នាក់ដឹកនាំ និងមន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ត្រូវទាក់ទងជាមួយភ្នាក់ងារសុខាភិបាលឬនាយកដ្ឋានសុខាភិបាល នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុដើម្បីទទួលការព្យាបាលឱ្យបានត្រឹមត្រូវ។

២.អង្គភាពរបស់មន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ត្រូវស្រាវជ្រាវស្វែងរកអ្នកពាក់ព័ន្ធប៉ះពាល់ទាំងផ្ទាល់ និងប្រយោល ដើម្បីយកសំណាកធ្វើតេស្តរកមេរោគកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័ក តាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវ ព្រមទាំងចាត់ចែងគ្រប់គ្រងអង្គភាពឱ្យបានហ្មត់ចត់ចៀសវាងការឆ្លងបន្ត។

៣.ត្រូវណែនាំដល់មន្ត្រីរាជការដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ឱ្យចូលរួមសហការជាមួយភ្នាក់ងារសុខាភិបាល និងអាជ្ញាមូលដ្ឋានដើម្បីយកសំណាកក្រុមគ្រួសារដែលបានប៉ះពាល់ធ្វើតេស្តរកមេរោគកូវីដ-១៩ និងតម្រូវឱ្យធ្វើចត្តាឡីស័កតាមវិធានសុខាភិបាលឱ្យបានត្រឹមត្រូវដើម្បី ចូលរួមកាត់ផ្តាច់ខ្សែចម្លងចូលក្នុងអង្គភាព និងសហគមន៍។

៤.ចំពោះថ្នាក់ដឹក និងមន្ត្រីរាជការដែលរកឃើញវិជ្ជមានកូវីដ-១៩ ហើយត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាល និងថែទាំដោយខ្លួនឯងនៅគេហដ្ឋានឱ្យបានត្រឹមត្រូវដើម្បីបញ្ជាក់ថាសាមីខ្លួនពិតជាបានជាសះស្បើយពីជំងឺកូវីដ-១៩ពិតប្រាកដមែន មុនបញ្ចប់ចត្តាឡីស័កឬចូលបម្រើរការងារក្នុងអង្គភាពវិញ៕

ដោយ៖ នាយដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ