សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងការត្រួតពិនិត្យ វាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំងនៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព
July 06, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ៍ទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីវឌ្ឍនភាពនៃការងារពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះដែលប្រជាពលរដ្ឋបានប្រើប្រាស់ និងអាស្រ័យផលជាក់ស្តែងនៅក្នុងភូមិសាស្រ្តខេត្តបាត់ដំបង និងខេត្តប៉ៃលិន និងការត្រួតពិនិត្យ និងវាយតម្លៃលើសូចនាករសម្រាប់ការប្រឡងប្រណាំងនៅការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ រដ្ឋលេខាធិការក្រសួងពាក់ព័ន្ធ ព្រមទាំងស្ថាប័ន និងអង្គភាពពាក់ព័ន្ធជាច្រើនទៀតផងដែរ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ