ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំសម្របសម្រួលការងាររវាងស្ថាប័នកម្ពុជា ក្នុងវិស័យក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន ជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
July 06, 2021    អ្នកទស្សនា :

ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) នាព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវីដេអូសន្និសីទ បានអញ្ជើញចូលរួមកិច្ចប្រជុំសម្របសម្រួលការងាររវាងស្ថាប័នកម្ពុជា ក្នុងវិស័យក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន ជាមួយក្រសួងការបរទេស ក្រោមអធិបតីភាព ឯកឧត្តម នង សាកល អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទទួលបន្ទុកកិច្ចការអាស៊ាន។

សូមជម្រាបជូនថា នេះគឺជាកិច្ចប្រជុំកម្រិតបច្ចេកទេសលើកទី១ ដើម្បីពង្រឹងរចនាសម្ព័ន្ធសម្របសម្រួល និងពិភាក្សាអំពីបញ្ហាប្រឈម ក្នុងការអនុវត្តបន្ទាត់សកម្មភាពក្នុងវិស័យជំនាញ ក្រោមសសរស្ដម្ភសហគមន៍នយោបាយ-សន្ដិសុខអាស៊ាន សម្រាប់ត្រៀមពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ឆ្នាំ២០២២ និងបង្កើនប្រសិទ្ធភាពអនុវត្តការងារ ក្នុងក្របខណ្ឌអាស៊ាន៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ