មន្រ្តីជំនាញក្រសួងមហាផ្ទៃ អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)
June 29, 2021    អ្នកទស្សនា :

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ៍ទី២៩ ខែមិថុនា ឆ្នាំ២០២១ មន្ត្រីជំនាញតំណាងក្រសួងមហាផ្ទៃ ពីអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួងដើម្បីពិភាក្សា និងប្រមូលធាតុចូលសម្រាប់សេចក្តីព្រាងអនុក្រឹត្យពីការផ្លាស់ប្តូរទិន្នន័យតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CamDx)ដែលដឹកនាំដោយ ឯកឧត្តម គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរិញវត្ថុ តាមរយៈប្រព័ន្ឋវីដេអូពីចម្ងាយ ដោយមានអញ្ជើញចូលរួមពីក្រុមការងារ និងមន្ត្រីជំនាញព្រមទាំងតំណាងក្រសួងពាក់ព័ន្ឋជាច្រើនរូបផងដែរ។

សូមជម្រាបជូនថា CamDX គឺជាថ្នាលសម្រាប់ផ្លាស់ប្ដូរទិន្នន័យសម្រាប់ការផ្លាស់ប្ដូរទិន្នន័យក្នុងរដ្ឋាភិបាលឌីជីថល។ សម្រាប់អនុក្រឹត្យនេះគឺកំណត់អំពីការគ្រប់គ្រងការផ្លាស់ប្ដូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាននិងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានមួយទៀត របស់ក្រសួង-ស្ថាប័ន និងវិស័យឯកជន ក្នុងក្របខណ្ឌអន្តរប្រតិបត្តិការតាមរយៈថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា ប្រកបដោយសុវត្ថិភាព តម្លាភាព និងគណនេយ្យភាព៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ