ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញទទួលឧបករណ៍ធ្វើតេស្តកូវីដ-១៩រហ័ស (Covid-19 Rapid Test) ចំនួន ៥០០ឈុត ដែលឧបត្ថម្ភពីសប្បុរសជន
June 29, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារទី២៩ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គនាយករង តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួន បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ទទួលឧបករណ៍ធ្វើតេស្តកូវីដ-១៩រហ័ស (Covid-19 Rapid Test) ចំនួន ៥០០ឈុត ដែលជាអំណោយរបស់លោក ថៃល័រ ហោ (Taylor Hor) នាយកប្រតិបត្តិក្រុមហ៊ុន SD BIOSENSOR តាមរយៈលោកវរសេនីយ៍ឯក ថន ដារ៉ា នាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធា អមស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ