អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ
June 22, 2021    អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី២២ ខែមិថុនា ឆ្នាំ២០២១នេះ អគ្គស្នងការដ្ឋាននគរបាលជាតិ រៀបចំពិធីប្រកាសចូលកាន់មុខតំណែងប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះថ្មី ដោយប្រធាននាយកដ្ឋានចាស់ត្រូវចូលនិវត្តន៍ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឡោ សុឡេង អគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងជាស្នងការហិរញ្ញកិច្ច និងភស្តុភារ ដោយមានការចូលរួមពីមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។

គួរបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ ជា សណ្ដាប់ ជាប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធ ជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ប៉ុន្តែដោយសារបញ្ហាកូវីដ១៩ ទើបពិធីប្រកាសចូលកាន់មុខតំណែងរៀបចំបាននៅពេលនេះ ។

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ