ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែនកម្ពុជា ផែនការងារប្រឆាំងការរត់ពន្ធអាវុធ ដឹកនាំកិច្ចប្រជុំក្រុមការងារស្ដីពីការរត់ពន្ធអាវុធ លើកទី៣
June 17, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន (SOMTC) កម្ពុជា ផែនការងារប្រឆាំងការរត់ពន្ធអាវុធ ដឹកនាំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ស្ដីពីក្រុមការងារការរត់ពន្ធអាវុធ លើកទី៣ នៃឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈប្រព័ន្ធវីដេអូ ដោយមានការចូលរួមពី បណ្ដាប្រទេសអាស៊ាន និងតំណាងពីលេខាធិការដ្ឋានអាស៊ានផងដែរ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សៅ ប៊ុនលាភ អនុប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធជាតិផ្ទុះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងមានការចូលរួមពីក្រុមការងារពាក់ព័ន្ធផងដែរ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី៣នេះ ប្រទេសសមាជិកអាស៊ានទាំង១០តម្រូវឲ្យធ្វើបទបង្ហាញខ្លីស្ដីពីបច្ចុប្បន្នភាពនៃយុទ្ធសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិលើការងារប្រឆាំងការរត់ពន្ធអាវុធ និងរួមគ្នាពិភាក្សាលើឯកសារពាក់ព័ន្ធនឹងការអនុវត្ត និងទិសដៅស្ដីពីការរត់ពន្ធអាវុធ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ