សម្តេចក្រឡាហោម ស ខេង អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត
June 16, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត តាមរយៈប្រព័ន្ធវីដេអូសន្និសីទ Zoom។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងពីអគ្គនាយកដ្ឋានពាក់ព័ន្ធ នាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ ព្រមទាំងអង្គភាពពាក់ព័ន្ធ និងមន្រ្តីជំនាញផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក៏បានធ្វើសេចក្តីរាយការណ៍សង្ខេបអំពីការរៀបចំសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ទួន ស៉ីផាន់ អនុរដ្ឋលេខាធិការ ក៏បានអាននូវសារាចរណែនាំស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្ត ជូនដល់អង្គប្រជុំទាំងមូលជ្រាបដ៏ខ្ពង់ខ្ពស់ និងបន្តចូលរួមមតិ ពិភាក្សារួមគ្នា៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ