សម្ដេចក្រឡាហោម ស ខេង អនុញ្ញាតឲ្យឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម
June 08, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី០៧ ខែមិថុនា ឆ្នាំ២០២១ បានអនុញ្ញាតឲ្យ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ។

ជាកិច្ចចាប់ផ្ដើម សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ឯកអគ្គរដ្ឋទូត បានធ្វើការកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់លោកជំទាវ អនុរដ្ឋមន្ត្រីក្រសួងការបរទេស សហរដ្ឋអាមេរិក មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពេលថ្មីៗនេះ។

សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថា តាមរយៈដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់នេះ នឹងបន្ដពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាបន្ថែមទៀត។ សម្ដេចក្រឡាហោម ក៏បានថ្លែងអំណរគុណ តាមរយៈឯកឧត្តម ឯកអគ្គរដ្ឋទូត ជូនរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបាន និងកំពុងបន្ដផ្ដល់ជំនួយគាំទ្រដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

បន្ថែមពីនេះ ចំពោះវិស័យអនុវត្តច្បាប់វិញ សម្ដេចក្រឡាហោម ស ខេង និងឯកឧត្តម ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អនៅលើការងារប្រយុទ្ធប្រឆាំងបទល្មើស ការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ជាពិសេស កិច្ចគាំពារកុមារ និងការអនុវត្តតាមសេក្ដីសម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ។

ចំពោះការអនុវត្តសេចក្ដីសម្រេចចិត្តរបស់អង្កការសហប្រជាជាតិនេះ សម្ដេចក្រឡាហោម ក៏បានលើកឡើងថា កម្ពុជាតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកាតព្វកិច្ចជាអន្ដរជាតិរបស់ខ្លួន ក្នុងការអនុវត្តនូវសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិលើកិច្ចការនានាដែលស្ថិតនៅក្រោមក្របខណ្ឌ នៃអង្គការសហប្រជាជាតិ ជាពិសេសក្រុមប្រឹក្សាសន្ដិសុខ៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ