សេចក្ដីប្រកាសព័ត៌មានស្ដីពី ការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ
May 24, 2021    អ្នកទស្សនា :

ភ្នំពេញ ៖ នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ការអនុវត្តតួនាទីភារកិច្ចរបស់ក្រសួងមហាផ្ទៃ ក្រោយពីមានអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋមួយចំនួនតូច ស្នើក្រសួងមហាផ្ទៃឲ្យមានចំណាត់ការផ្លូវច្បាប់ លើបទល្មើស និងអំពើមិនគប្បីនានា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមជម្រាបជូនសាធារណជនជ្រាបថា ក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ក្រសួងមហាផ្ទៃ តែងយកចិត្តទុកដាក់អនុវត្តជាប្រចាំនូវតួនាទីភារកិច្ច និងការទទួលខុសត្រូវ នៅក្នុងដែនសមត្ថកិច្ចដែលកំណត់ដោយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដោយគ្មានការរើសអើងចំពោះឋានៈបុគ្គលនៅក្នុងសង្គម ឬប្រភេទបទល្មើសណាមួយនោះឡើយ ក្នុងគោលដៅធ្វើយ៉ាងណាខិតខំថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិ និងប្រជាជនបានល្អប្រសើរ ក្នុងន័យ រួមចំណែកជំរុញដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ប្រកបដោយនិរន្តរភាព។

ជាងនេះទៀត រាល់ករណីបទល្មើសដែលកើតមានកន្លងមក ទោះពាក់ព័ន្ធនឹងពលរដ្ឋទូទៅក្តី ឬកងកម្លាំងអនុវត្តច្បាប់ក្តី ក្រសួងមហាផ្ទៃ តែងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដោយគ្មានការលើកលែង ឬយោគយល់នោះឡើយ ជាក់ស្ដែងក្នុងចំណោមទណ្ឌិត និងពិរុទ្ធជន ដែលត្រូវបានផ្តន្ទាទោស ក៏មានអតីតមន្ត្រីជាន់ខ្ពស់ជាច្រើនផងដែរ។

លើសពីនេះទៀត តាមរយៈការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន នៅក្នុងឆ្នាំ២០២០កន្លងទៅនេះ ទោះបីជាប្រឈមមុខនឹងស្ថានភាពនៃជំងឺកូវីដ-១៩ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់ នៅតែបន្តខិតខំ និងមានការប្តេជ្ញាចិត្តយ៉ាងមោះមុត បំពេញបេសកកម្មតស៊ូបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទបានស្មើនឹង ៩០% នៃចំនួនបទល្មើសដែលកើតឡើង ព្រមទាំងបានម្ចាស់ការ និងសហការបញ្ជូនករណីបទល្មើសទៅតុលាការ ចំនួន២,៩៤០ករណី មនុស្ស៤,២២៧នាក់ ក្នុងនោះ ពាក់ព័ន្ធនឹងបទល្មើសរំលោភសេពសន្ថវៈ២៨០ករណី មនុស្ស ២៩០នាក់ផងដែរ៕

ខាងក្រោមនេះជាខ្លឹមសារទាំងស្រុង៖

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ