សម្ដេចក្រឡាហោម ស ខេង ផ្ញើសារលិខិតជូនពរដល់កម្លាំងនគរបាលជាតិ ក្នុងឱកាសនៃទិវារំឭកខួបអនុស្សាវរីយ៍ លើកទី៧៦ ថ្ងៃកំណើតនគរបាលជាតិ
May 15, 2021    អ្នកទស្សនា :

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារលិខិតជូនពរដល់កម្លាំងនគរបាលជាតិ ក្នុងឱកាសនៃវារំឭកខួបអនុស្សាវរីយ៍លើកទី៧៦ នៃថ្ងៃកំណើតនគរបាលជាតិ ចាប់ពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ១៩៤៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ ដែលជាទិវាដ៏មហានក្ខត្តឫក្សរំឭកការចងចាំនូវស្នាព្រះហស្ថ ព្រះកុរណា ព្រះមហាវីរក្សត្រ ព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ព្រះអង្គទ្រង់បានបង្កើតនូវអង្គប្រតិបត្តិច្បាប់ ដើម្បីថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានាសុវត្ថិភាពសង្គម។

សម្ដេចតេក្រឡាហោម បានចាត់ទុកថា ចាប់តាំងពីថ្ងៃចាប់បដិសន្ធិរហូតមកដល់បច្ចុប្បន្ន លើកលែងតែរបបកម្ពុជាប្រជាធិបតេយ្យប៉ុណ្ណោះ អង្គប្រតិបត្តិច្បាប់មួយនេះបានជំនះរាល់ឧបសគ្គនានា ធ្វើដំណើរឆ្លងកាត់និន្នាការប្រែប្រួលនៃរបបគ្រប់គ្រងសង្គមជាច្រើនដំណាក់កាល បង្កើតបាននូវស្នាដៃជាប្រវត្តិសាស្ត្រ ប្រកបដោយគុណប្រយោជន៍យ៉ាងធំធេងសម្រាប់ជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

តាងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងក្នុងនាមសម្ដេចផ្ទាល់ សម្តេចសូមសម្តែងនូវមនោសញ្ចេតនារំភើប រីករាយ ចូលរួមអបអរសាទរដោយទឹកចិត្តស្មោះស និងសូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ពិសេសនិវត្តន៍ជននគរបាលជាតិ រួមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ កម្លាំងពលំមាំមួន អាយុយឺនយូរ និងសូមរស់នៅប្រកបដោយសុភមង្គល៕

ខ្លឹមសារជាវីដេអូ៖

https://youtu.be/lrhTki9tClA

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ