ក្រសួងមហាផ្ទៃ ចេញសេចក្ដីជូនដំណឹងអំពីមរណភាពឪពុកបង្កើតរបស់ ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ
April 26, 2021    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ មេត្តាជ្រាបថា ឯកឧត្តម សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុខ្ទកាល័យ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកឧបាសក ខៀវ សាន ត្រូវជាឪពុកបង្កើតបានទទួលមរណភាព កាលពីថ្ងៃអាទិត្យទី២៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ២៣៖១៥នាទី ក្នុងជន្មាយុ៩១ឆ្នាំ ដោយជរាពាធ។

សពលោកឧបាសក ខៀវ សាន ត្រូវបានតម្កល់ទុកធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាន បុរីជីបម៉ុង ផ្ទះលេខ ៣១ ផ្លូវលេខ ០៧ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងនេះ ជាការគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារទាំងអស់ ដើម្បីជូនជ្រាប និងចូល រួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងបងប្អូន ញាតិមិត្ត នៃក្រុមគ្រួសារសព៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ