សម្ដេចក្រឡាហោម ស ខេង ឧបត្ថម្ភថវិកាជូនដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ​ និងជំងឺកូវីដ-១៩ នៅខេត្តបាត់ដំបង
April 24, 2021    អ្នកទស្សនា :

ជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបាត់ដំបង បានឧបត្ថម្ភនូវថវិកាដ៏ថ្លៃថ្លាចំនួន២០០,០០០,០០០រៀល ដល់រដ្ឋបាលខេត្តបាត់ដំបង ដើម្បីប្រើប្រាស់ជួយសម្រួលក្នុងការដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋជួបការលំបាក ដែលកំពុងរងផលប៉ះពាល់ដោយគ្រោះធម្មជាតិ ជាពិសេសខ្យល់កន្ត្រាក់ និងជួយសម្រួលការខ្វះខាតបណ្ដោះអាសន្នរបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។

ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានណែនាំដល់ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឲ្យចាត់ចែងថវិការឧបត្ថម្ភទាំងនេះឲ្យមានប្រសិទ្ធភាព ដើម្បីជួយដោះស្រាយជីវភាពរបស់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកនាពេលបច្ចុប្បន្ន៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ