សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាបូកសរុបលទ្ធ ផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០១១-២០១៥ និងប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០១៨-២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ
October 19, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីដ៍ខ្ពង់ខ្ពស់ ក្នុងសិក្ខាសាលាបូកសរុបលទ្ធ ផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០១១-២០១៥ និងប្រកាសផ្សព្វផ្សាយផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ឆ្នាំ២០១៨-២០២៣។ 
លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឡើងមានមតិស្វាគមន៍ចំពោះអង្គសិក្ខាសាលាទាំងមូល និងបានធ្វើបទបង្ហាញអំពីផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រឆ្នាំ២០១៨-២០២៣ ដើម្បីជម្រាបជូន បងប្អូនជាស្ត្រី ជាពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ 
លោកជំទាវ ជួញ សុឆៃ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានឡើងអានរបាយការណ៍សកម្មភាពរយៈពេល ៥ឆ្នាំ គោរពជូនអង្គសិក្ខាសាលា និងសម្តេចក្រឡាហោម ជូនជ្រាប ដូចខាងក្រោម៖
-ស្ថានភាពទូទៅ នៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ក្នុងការពង្រឹងស្ថានភាព និងតួនាទីសំខាន់ក្នុងសង្គម លើកស្ទួយសីលធម៌ និងតម្លៃស្ត្រី និងការរើសអើងលើស្ត្រីភេទ
-លទ្ធផលនៃការអនុវត្តយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ដើម្បីឱ្យមានប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទៅនិងបញ្ហាយេនឌ័រ ដោយក្រសួងមហាផ្ទៃបានបង្កើតក្រុមការងារយេនឌ័រទាំងថ្នាក់ជាតិ និងក្រោមជាតិ ក្នុងការផ្សព្វផ្សាយអប់រំពីយេនឌ័រ។
លោកជំទាវ អ៊ឺង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក៏បានមានមតិចាប់អារម្មណ៍ក្នុងសិក្ខាសាលានេះដែរ ដោយលោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចក្រឡាហោម ដែលបានរៀបចំសិក្ខាសាលានេះឡើង ព្រោះគឺជាការរួមចំណែកមួយដ៏ធំក្នុងការលើកស្ទួយស្រី្ត និងជាការផ្សព្វផ្សាយឱ្យជនរួមជាតិ អន្តរជាតិដឹង ថាប្រទេសកម្ពុជាក៏ជាប្រទេសមួយលើកទឹកចិត្ត និងឱ្យតម្លៃដល់ស្រ្តីភេទមិនចាញ់ប្រទេសលើពិភពលោកដែរ។

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ