ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អញ្ជើញចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា
March 25, 2021    អ្នកទស្សនា :

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានអញ្ជើញចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ នៅមន្ទីរពេទ្យ ១៦ ឧសភា ដែលមានទីតាំងស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ព្រមជាមួយមន្រ្តីរាជការ និងមន្ត្រីនគរបាលជាតិក្រោមចំណុះទីស្តីការក្រសួងមហាផ្ទៃ ជាច្រើនរូបផងដែរ។

ក្រសួងមហាផ្ទៃ បាននឹងកំពុងបន្តយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ តាមគោលការណ៍ស្ម័គ្រចិត្ត ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ អស់រយៈពេល២២ថ្ងៃកន្លងមកហើយ ពោលចាប់ពីថ្ងៃទី០៤ ដល់២៥ ខែមីនា ឆ្នាំ២០២១ ដោយមានភាពរលូន និងមានសណ្ដាប់ធ្នាប់ល្អ ក្នុងនោះ អ្នកមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក៏បានគោរពតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដោយធ្វើការរក្សាគម្លាត ពាក់ម៉ាស់ និងបាញ់អាល់កុលយ៉ាងត្រឹមត្រូវផងដែរ។

ជាងនេះទៅទៀត យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងមន្ដ្រីរាជការស៊ីវិលចំណុះទីស្ដីការក្រសួងមហាផ្ទៃ នៅមន្ទីរពេទ្យ ១៦ ឧសភា ចាប់ពីថ្ងៃទី០៤ មីនា នឹងបន្តរហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា ប្រការត្រូវចងចាំក្រោយពេលចាក់វ៉ាក់សាំង រួមមាន ៖ ទី១-ក្រោយពេលចាក់វ៉ាក់សាំងរួច ត្រូវបន្ដតាមដានឱ្យដិតដល់ក្នុងពេល៧២ម៉ោងចៀសវាងសកម្មភាពប្រើកម្លាំងធ្ងន់ធ្ងរធ្វើការគេងសម្រាក់ឱ្យបានគ្រប់គ្រាន់, ទី២-ក្រោយពេលចាក់វ៉ាក់សាំងរួចត្រូវបន្ថែមថាមពល ប្រូតេអ៊ីន វិតាមីន និងអាហារជីវជាតិ, ទី៣-ក្រោយពេលចាក់វ៉ាក់សាំង ត្រូវយកចិត្តទុកដាក់បង្ការជំងឺផ្ដាសាយត្រូវបរិភោគទឹកឱ្យបានច្រើនក្នុងរយៈពេល១២ម៉ោង ពេលងូតទឹកត្រូវយកបង់បិទដំបៅ ឬបង់ស្អិតបិទការពារកន្លែងចាក់វ៉ាក់សាំង និងក្រោយ១២ម៉ោងពេលងូតទឹកមិនត្រូវប៉ះពាល់កន្លែងចាក់វ៉ាក់សាំង។

សូមរំលឹកដែរថា គិតត្រឹមព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ១៨៧២នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន១០៥៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ៨០៩នាក់, និងអ្នកស្លាប់ ចំនួន៧នាក់៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ