សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី៣ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ
October 18, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី៣ ឆ្នាំ២០១៧ នៅទីស្តីការក្រសួងមហាផ្ទៃ។
លោកជំទាវ មឹន មាណវី រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន គ.ស.ច.គ បានឡើងអានរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី៣ ឆ្នាំ២០១៧ គោរពជូនសម្តេចក្រឡាហោម ជ្រាបអំពីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅប្រទេសកម្ពុជា និងនីតិវិធី ព្រមទាំងដំ ណោះស្រាយផ្សេងៗទៀត។ ជាពិសេស ការប្រៀបធៀបរវាងត្រីមាសទី២ និងត្រីមាសទី៣ ឆ្នាំ២០១៦ ក្នុងនោះគ្រោះថ្នាក់ថយចំនួន ៩៤លើក ស្មើ១០% ស្លាប់ថយចំនួន១៣នាក់ ស្មើ០៣% និងមានរបួសថយចំនួន៣២២នាក់ ស្មើ២១% សម្រាប់ ត្រីមាសទី២ និងត្រីមាសទី៣ គ្រោះថ្នាក់កើន ០៤លើក ស្មើ០,៥% ស្លាប់កើន ៤៤នាក់ ស្មើ១១% និងរបួសថយចំនួន ១៧២នាក់ ស្មើ១២%។ ឆ្នាំ២០១៧ គ្រោះថ្នាក់ ចរាចរណ៍ត្រីមាសទី៣ បានកើនឡើងចំនួន៨២៤លើក ស្លាប់ចំនួន៤២៦នាក់ និងរបួសចំនួន១២១៦នាក់ ដោយភាគច្រើននៅខេត្តកណ្តាល កំពង់ធំ និងរាជធានីភ្នំពេញ។
ឯកឧត្តម អភិបាលរាជធានីភ្នំពេញ បានធ្វើបទអន្តរាគមន៍ ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក និងរក្សាស ណ្តាប់ធ្នាប់តាមដងផ្លូវ (ការចត ការលក់ដូរ ការ សាងសង់ ការជួសជុលផ្លូវ ការបំពាក់ភ្លើង ស្តុប...ជាដើម)។
ឯកឧត្តម អភិបាលខេត្តកណ្តាល បានធ្វើបទអន្តរាគមន៍ ស្តីពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការទប់ស្កាត់កំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ស.ច.គ 
បានឡើងរាយការណ៍បញ្ហាខ្លះៗ និងសំណូមពរដល់ សម្តេចក្រឡាហោម ចូលរួមកម្មវិធីចែកមួកសុវត្ថិភាព ចំនួន២៧០០០មួក ដល់អ្នកបើកបរម៉ូតូ នៅថ្ងៃទី៣០ ខែតុលា ខាងមុខ និងសុំសហការភ្ជាប់ប្រព័ន្ធអនឡាញជាមួយ ក្រសួង សាធារណការ គយ ពន្ធដារ និងអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ដើម្បីមានភាពងាយស្រួលក្នុងការត្រួតពិនិត្យស្លាកលេខយានយន្ត និងអ្នកបើកបរ ពេលមានបញ្ហាគ្រោះថ្នាក់។
ជាចុងបញ្ចប់នៃពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្តេចក្រឡាហោម បានឯកភាពទាំងស្រុងនូវរបាយការណ៍លោកជំទាវ និងការសំណូមពរពី ឯកឧត្តមអភិបាលរាជធានីភ្នំពេញ អភិបាលខេត្តកណ្តាល និងជាពិសេស ទេសរដ្ឋមន្ត្រីក្រសួងសាធារណការ ដែលបានខិតខំប្រឹងប្រែងការងារនេះ ព្រមទាំងបានផ្តាំផ្ញើទៀតថា ការចែកមួកគឺជាការល្អប្រពៃណាស់ ប៉ុន្តែទន្ទឹងនឹងនេះ យើងទាំងអស់គ្នាជាសមាជិកនៃគណៈកម្មាធិការ ត្រូវតែពង្រឹង និងរិតបន្តឹងច្បាប់ ពិសេសអ្នកជិះម៉ូតូអត់ពាក់មួក ត្រូវពន្លើនសេវាសាធារណៈឱ្យបានលឿន។ ឥឡូវនេះយើងមានអ្នកចុះមូលដ្ឋានច្រើននៅតាមខេត្តនីមួយៗ យើងគួរតែបញ្ជូលកម្មវិធីផ្សព្វផ្សាយគ្រោះថ្នាក់ចរាចរណ៍ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យបានច្រើនដល់ប្រជាពលរដ្ឋ ព្រោះជាកត្តាមួយបន្ថែមទៀត ដេីម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់បានច្រើនជាងសព្វដង។ ជាចុងក្រោយ សម្តេច បានជូនពរក្នុងអង្គប្រជុំទាំងមូលជួបតែសេចក្តីសុខ សុវត្ថិភាព និងជោគជ័យក្នុងការអនុវត្តច្បាប់ សុវត្ថិភាពចរាចរណ៍ផ្លូវគោកនេះកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ