រាជរដ្ឋាភិបាល​ សម្រេចឲ្យមន្រ្តី បុគ្គលិកស្ថាប័នរដ្ឋទាំងអស់ឈប់សម្រា​កក្នុង​ឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ​ប្រពៃណីជាតិ ប៉ុន្តែត្រូវអនុវត្តវិធានសុខាភិបាល
March 22, 2021    អ្នកទស្សនា :

រាជរដ្ឋាភិបាល​ បានចេញសារាចរណែនាំស្ដីពី​ ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ​ ចាប់ពីថ្ងៃទី១៤​ ដល១៦​ ខែមេសា​ ឆ្នាំ២០២១ខាងមុខ ប៉ុន្តែចាំបាច់ត្រូវអនុវត្តវិធានការបង្ការ​ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩​ នៅក្នុងឱកាសថ្ងៃឈប់សម្រាកនេះ។

តាមរយៈសារាចរណែនាំនេះ បានសង្កត់ធ្ងន់ និងបានដាក់ចេញនូវវិធានមួយចំនួនដែលចាំបាច់ត្រូវតែអនុវត្តនៅក្នុងបរិការណ៍នៃ “ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១» ដែលប្រទេសជាតិបាននឹងកំពុងបន្តជួបប្រឈមហានិភ័យខ្ពស់ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងកាត់បន្ថយឱ្យបានជាអតិបរមានូវផលប៉ះពាល់នៃការឆ្លងរាលដាលជំងឺនេះ ចំពោះវិស័យសង្គម និងសេដ្ឋកិច្ចនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕

ដោយ​៖​ នាយកដ្ឋាន​ព័ត៌មាន​វិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ