ក្រសួងមហាផ្ទៃ ចេញសេចក្តីជូនដំណឹងមរណភាពឪពុកបង្កើតរបស់ ឯកឧត្តម អង មង្គល
March 11, 2021    អ្នកទស្សនា :

ក្រសួងមហាផ្ទៃ សូមជូនដំណឹងដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រី រាជការស៊ីវិល មន្ត្រីនគរបាលជាតិ មន្ត្រីពន្ធនាគារ និងអង្គភាពចំណុះក្រសួងមហាផ្ទៃ មេត្តាជ្រាបថា ឯកឧត្តម អង មង្គល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ មានទុក្ខយ៉ាងក្រៀមក្រំ ដោយលោកឧបាសក ម៉ាយ អង ត្រូវជាឪពុកបង្កើតបានទទួលមរណភាពកាលពីថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤:៥៥ នាទីរសៀល ក្នុងជន្មាយុ ៩៧ឆ្នាំ ដោយជរាពាធ។

សពលោកឧបាសក ម៉ាយ អង នឹងត្រូវដង្ហែពីភ្នំពេញឆ្ពោះទៅកាន់វត្តព្រៃច្បារ ស្ថិតនៅភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក ដើម្បីតម្កល់ទុកធ្វើបុណ្យតាមប្រពៃណី។

ពិធីបញ្ចុះសពលោកឧបាសក ម៉ាយ អង នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី១៤ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ០៩:០០ នាទីព្រឹក នៅវត្តព្រៃច្បារ ស្ថិតនៅភូមិស្រះថ្កូវ ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ