អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រគល់នូវអគារ សម្ភារ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង​បរិវេណ​មជ្ឈម​ណ្ឌ​លជាតិជូនក្រសួងសង្គមកិច្ច​ ធ្វើការគ្រប់គ្រង
March 04, 2021    អ្នកទស្សនា :

ខេត្តព្រះសីហនុ​៖ ថ្ងៃទី៤​ ខែមីនា​ ឆ្នាំ​២០២១​ ក្រោយដំណេីរការសាងសង់អស់រយ:កាលជាង៣ឆ្នាំរួចមក​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​បានធ្វេីពិធីប្រគល់នូវអគារ សម្ភារៈ បរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធក្នុង​បរិវេណ​មជ្ឈម​ណ្ឌ​លជាតិ​ផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និង​ផ្អែកលើសហគមន៍​ដល់អ្នកញៀនគ្រឿងញៀន ដែលមានទីតាំងនៅភូមិឬទ្ធី២​ ឃុំកែវផុស​ ស្រុកស្ទឹងហាវ​ ខេត្តព្រះសីហនុ​ ជូនដល់ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ ដេីម្បីធ្វេីការគ្រប់គ្រងស្របតាមទិសដៅ​ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។

ពិធីប្រគល់-ទទួលនេះធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ អនុ​ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ប្រធានគណ:កម្មាធិការកសាងមជ្ឈមណ្ឌលជាតិផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្តនិងផ្អែកលេីសហគមន៍ដល់អ្នកញៀនគ្រឿងញៀន​ និងឯកឧត្តម​ ធូ​ ស៊ុន​ រដ្ឋលេខាធិការ​ តំណាងឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ ដោយមានការអញ្ជេីញចូលរួមពីអ្នកពាក់ព័ន្ធ។

ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងជាសមាជិកគណៈកម្មាធិការកសាងមជ្ឈមណ្ឌលជាតិ​ បានឱ្យដឹងថា​ អាជ្ញាធរជាតិបានចាក់ដីបន្ថែមនិងបង្ហាប់ដី​ ដាក់បង្គោល និងតបណ្តាញអគ្គិសនីក្នុងបរិវេណ និងអគារនានា​ ក្លោងទ្វារ​ រង្វង់មូល​ អាងចម្រោះទឹកស្អាត​ សង់របង ផ្លូវមេ​ ចាក់កៅស៊ូ​តូច-ធំ​ ប្រព័ន្ធលូ និងអគារដែលបានសាងសង់រួចរាល់ចំនួន១៣អគារ​ និងបន្តសាងសង់អគារដែលជាជំនួយរបស់មិត្តវៀតណាមចំនួន១២បន្ថែមទៀត​ដែលបច្ចុប្បន្នសាងសង់សម្រេចបានប្រមាណ៦៣%ហេីយ។

ក្នុងឱកាសនោះ​ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ ជួន​ សុវណ្ណ​ បានថ្លែងនូវការកោតសសេីរដល់អ្នកពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការយកចិត្តទុកដាក់​ និងបានថ្លែងអំណរគុណដល់ការគាំទ្ររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ សប្បុរសជន, មិត្តថៃ, មិត្តវៀតណាម​ មូលនិធិសម្តេច​ក្រឡាហោមនិងមូលនិធិរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ក្នុងទំហំទឹកប្រាក់ចំនួនជិត៧លានដុល្លាអាមេរិក​ហេីយសមិទ្ធិផលរបស់ជាតិមួយនេះនឹងក្លាយជាមជ្ឈមណ្ឌលព្យាបាលស្តារនីតិសម្បទាផ្តល់ចំណេះជំនាញ​ស្របទីផ្សារការងារដល់ក្មួយៗជាជនរងគ្រោះដោយសារធាតុញៀនអាចប្រកបរបរបានពេលពួកគេធ្វេីសមាហរណកម្មចូលទៅរស់នៅក្នុងក្រុមគ្រួសារនិងសហគមន៍វិញ។

ក្នុងឱកាសនោះ​ដែរ​ ថ្លែង​ក្នុងនាមឯកឧត្តម​ វង​ សូត​ រដ្ឋមន្ត្រី​ក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ ឯកឧត្តម​ ធូ​ ស៊ុន​ រដ្ឋលេខាធិការ​ បានមានប្រសាសន៍ថា​ ដោយថ្លែងអំណរគុណដល់ប្រទេសជាមិត្ត​ សប្បរសជន​និងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនក្រោមការដឹកនាំរបស់ឯកឧត្តម​ នាយឧត្តមសេនីយ៍​ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដែលយកចិត្តទុកដាក់គិតគូរដល់ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនពិសេសលេីការងារព្យាបាលនិងស្តារនីតិសម្បទាដល់ជនរងគ្រោះដោយសារគ្រឿងញៀនដេីម្បីពួកគេបានជាសះស្បេីយក្លាយជាពលរដ្ឋល្អចូលរួមចំណែកជួយសង្គមឱ្យមានការរីកចម្រេីន​ និងមានសុវត្ថិភាព។

សូមបញ្ជាក់ថា​ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ បានគ្រោងនឹងធ្វេីពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការ​ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹមយ៉ាន​ កាលពីថ្ងៃទី២៨​ ខែធ្នូ​ ឆ្នាំ​២០២០​ កន្លងទៅ​ ប៉ុន្តែត្រូវអាកខានដោយសារព្រឹត្តិការណ៍ជំងឺកូវីដ-១៩ជាបន្តបន្ទាប់​៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ