កងកម្លាំងនគរបាល នាយកដ្ឋានរដ្ឋបាលទូទៅ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី)
March 03, 2021    អ្នកទស្សនា :

រាជធានីភ្នំពេញ ៖ កងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋបាលទូទៅ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ បានចូលរួមទទួលចាក់វ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ-១៩ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) ដែលជាជំនួយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ខណៈកងកម្លាំងនគរបាលជាតិ ក៏ជាផ្នែកមួយដ៏សំខាន់ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ-១៩ នេះ។

ក្នុងនាមកងកម្លាំងនគរបាលជាតិ នៅទូទាំងប្រទេសមានជំនឿជឿជាក់លើវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតនៅសាធារណរដ្ឋប្រជាមានិតចិន និងបានសម្រេចចិត្តចាក់វ៉ាក់សាំងប្រភេទនេះជាលើកទី១ និងក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការទទួលយកការចាក់វ៉ាក់សាំងប្រភេទនេះ ជាលើកទី២ ដើម្បីការពារខ្លួនជៀសផុតពីជំងឺឆ្លងកូវីដ-១៩។

ក្នុងនាមកងកម្លាំងនគរបាល នៃនាយកដ្ឋានរដ្ឋាបាលទូទៅ ក៏ដូចជាកងកម្លាំងនគរបាលទូទាំងប្រទេស សូមគោរព និងសូមថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ឯកឧត្តម នាយឧត្តមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងថ្នាក់ដឹកនាំអង្គភាព និងលោក-អ្នកគ្រូពេទ្យ ដែលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណ: និងបានអនុញ្ញាតឲ្យកងកម្លាំងនគរបាលជាតិ ទទួលបានការចាក់វ៉ាក់សាំងនាឱកាសនេះ។ យើងខ្ញុំនឹងនៅតែបន្តអនុវត្តវិធានការ និងសេចក្តីណែនាំនានារបស់ក្រសួងសុខាភិបាលក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក៏ដូចជាក្នុងប្រតិបត្តិការបំពេញភារកិច្ចរក្សាការពារសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនជាតិនិងប្រជាជន។

សូមបញ្ជាក់ថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ចិនចំនួន៦០ម៉ឺនដូសនេះ ជាប្រភេទវ៉ាក់សាំងស៊ីណូហ្វាម (Sinopharm) ដែលផលិតដោយរដ្ឋាភិបាលចិន បានបញ្ជូនមកដល់ប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២១កន្លងទៅនេះ។ បន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា វ៉ាក់សាំងស៊ីណូហ្វាមទាំងនេះ ត្រូវបានប្រគល់ជូនក្រសួងការពារជាតិចំនួន ៣០ម៉ឺនដូស និងប្រគល់ជូនក្រសួងសុខាភិបាលចាត់ចែងចំនួន ៣០ម៉ឺនដូស៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ