អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ រៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោកពាក់ព័ន្ធនឹងការរៀបចំផែនការសម្រាប់កំណែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ
March 02, 2021    អ្នកទស្សនា :

នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារធនាគារពិភពលោកពាក់ព័ន្ធនឹងការរៀបចំផែនការសម្រាប់កំណែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ តាមរយៈប្រព័ន្ធ Video Conference ក្រោមអធិបតីភាពឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងធនាគារពិភពលោក និងសហការី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានរដ្ឋបាលផងដែរ។

លោក សូ សុខប៊ុនធឿន តំណាងធនាគារពិភពលោក បានលើកឡើងថា កិច្ចប្រជុំនេះមានគោលបំណងស្វែងយល់ពីការត្រួតពិនិត្យទិន្នន័យនៃការគ្រប់គ្រងចំណូលថ្នាក់ក្រោមជាតិ និងបញ្ហាប្រឈមនៃការគ្រប់គ្រងចំណូល ដែលជាចំណុចគួរពិចារណាក្នុងការដាក់បញ្ចូលក្នុងផែនការសកម្មភាព។

ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល បានលើកឡើងថា ដោយស្របតាមច្បាប់ និងអនុក្រឹត្យនានា រាជរដ្ឋាភិបាលបានធ្វើប្រតិភូកម្ម និងផ្ទេរមុខងារឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងនោះរួមមានការផ្ដល់សេវាតាមអង្គភាពច្រកចេញចូលតែមួយ ហើយថ្នាក់ក្រោមជាតិមានសិទ្ធិប្រមូលចំណូលផ្ទាល់ និងចាត់ចែងជាចំណូលនៅតាមមូលដ្ឋាន។ ឯកឧត្តមបានបន្ថែមថា ចំណូលតាមរយៈអង្គភាពច្រកចេញចូលតែមួយ អាចគ្រប់គ្រងបានយ៉ាងល្អ ដោយសារមានប្រព័ន្ធក្នុងការគ្រប់គ្រង និងអាចកត់ត្រាដឹងពីប្រភពចំណូលតាមផ្នែក តាមវិស័យផងដែរ។

ឯកឧត្តម អគ្គនាយក បានបន្តថា ការគ្រប់គ្រងចំណូល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ នៅជួបប្រទះបញ្ហាប្រឈមមួយចំនួន ប៉ុន្តែអាចដោះស្រាយបាន ដោយធ្វើយ៉ាងណាឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានសមត្ថភាពឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋឲ្យមានប្រសិទ្ធភាព។

ឯកឧត្តម បានបញ្ជាក់ថា ការដោះស្រាយបញ្ហាប្រឈមនានា រួមមាន ការសម្របសម្រួលរវាងភាគីពាក់ព័ន្ធ ការធ្វើយ៉ាងណាឲ្យរដ្ឋបាលមូលដ្ឋានមានស្ថេរភាពក្នុងការគ្រប់គ្រង និងការកសាងសមត្ថភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីធានាថាការទទួលមុខងារ ធនធាន ក៏ដូចជាការចាត់ចែងធនធានរបស់ខ្លួនមានប្រសិទ្ធភាព មានគណនេយ្យភាព ឆ្លើយតបនឹងតម្រូវការនៅតាមមូលដ្ឋាន ហើយការកសាងសមត្ថភាពនេះត្រូវការការចូលរួម ការគាំទ្របច្ចេកទេស និងចែករំលែកបទពិសោធ របស់ធនាគារពិភពលោកផងដែរ៕ កញ្ញា

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ