ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ផ្តាំផ្ញើដល់សិក្ខាកាមគ្រូពេទ្យនគនរបាលទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ ពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ដើម្បីត្រៀមខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំក្រសួងមហាផ្ទៃនៅថ្ងៃខាងមុខនេះ
February 26, 2021    អ្នកទស្សនា :

ឯកឧត្ដម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គនាយករង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃសុក្រ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាពក្នុងពីធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំក្រសួង មន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ចំណុះទីស្តីការក្រសួងមហាផ្ទៃ ដោយមានចូលរួមពីសំណាក់ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាននាយកដ្ឋាន នាយការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបផងដែរ។

តំណាងក្រសួងសុខាភិបាលដែលដឹកនាំដោយ លោក ឳក វិជិត អនុប្រធានមជ្ឈមណ្ឌលជាតិគាំពារមាតា-ទារក និងជាប្រធានកម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៃក្រសួងសុខាភិបាល ដែលជាវាគ្មិន បានធ្វើការពន្យល់របៀបរបបនៃការប្រមូលព័ត៌មានមុននឹងឈានដល់ការចាក់វ៉ាក់សាំង និងពីរបៀបនៃការចាក់វ៉ាក់សាំង ជូនដល់មន្ត្រីពេទ្យដែលមានវត្តមានចូលរួមនេះផងដែរ ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អគ្គនាយករង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីរាជការទូទាំងប្រទេស រួមទាំងប្រជាពលរដ្ឋ ពិសេសមន្ត្រីរាជការ និងនគរបាលក្រសួងមហាផ្ទៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវមួយនេះ។

ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានមតិផ្តាំផ្ញើដល់សិក្ខាកាមគ្រូពេទ្យនគរបាលទាំងអស់ដោយបានសង្កត់ធ្ងន់លើ ០២ចំណុច ដែលរួមមាន៖ ១. ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការសិក្សារៀនសូត្រ បឺតជញ្ជក់នូវចំណេះដឹង ដែលបានមកពីវគ្គបណ្តុះបណ្តាលនៅថ្ងៃនេះ ដើម្បីត្រៀមខ្លួនក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំក្រសួងមន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ចំណុះទីស្តីការក្រសួងមហាផ្ទៃ ២. ត្រូវពង្រឹងសមត្ថភាព ចំណេះដឹង បទពិសោធន៍ និងក្រមសីលធម៌វិជ្ជាជីវៈ របស់ខ្លួនអោយបាន ដើម្បីតម្លៃនៃឯកសណ្ឋាន និងភារកិច្ចផ្ទាល់ខ្លួន។

សូមជម្រាបជូនថា កម្មវិធីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនថ្នាក់ដឹកនាំក្រសួង មន្រ្តីនគរបាលជាតិ មន្រ្តីរាជការស៊ីវិល និងមន្រ្តីពន្ធនាគារ ចំណុះទីស្តីការក្រសួងមហាផ្ទៃ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃព្រហស្បតិ៍ ទី០៤ ខែមីនា ឆ្នាំ២០២១ នេះតទៅ៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ