ក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត ពាក់ព័ន្ធឹងការផ្អាកការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១
February 25, 2021    អ្នកទស្សនា :

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំដល់អភិបាលរាជធានី-ខេត្ត ស្តីពីការផ្អាកដំណើរការប្រារព្ធពិធីសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃ ដែលគ្រោងនឹងរៀបចំរយៈពេលពីរថ្ងៃ (ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១) ដោយសារស្ថានភាព នៃការឆ្លង រីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ធ្វើឱ្យការរៀបចំកម្មវិធីសន្និបាតខាងលើ នេះមិនអាចប្រព្រឹត្តទៅបាន។

ដើម្បីកំណត់ទិសដៅ និងផែនការសកម្មភាពរបស់រាជធានី-ខេត្តនីមួយៗ សម្រាប់អនុវត្តកិច្ចការបន្ដឱ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃ សូមធ្វើការណែនាំដល់ រដ្ឋបាលរាជធានី-ខេត្ត ដូចតទៅ ៖

១.ក្រសួងមហាផ្ទៃនឹងផ្ញើរបាយការណ៍ស្តីពី លទ្ធផលការងារឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ របស់ក្រសួងមហាផ្ទៃ សុន្ទរកថាបើកសន្និបាត និងរបាយការណ៍ស្តីពី លទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ឆ្នាំ២០២០ ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលរាជធានី ខេត្តនីមួយៗ រៀបចំផែនការសកម្មភាពអនុវត្តឆ្នាំ២០២១។

២.ប្រគល់សិទ្ធិជូនអភិបាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ធ្វើការប្រគល់រង្វាន់ជ័យ លាភីប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ ឃុំ មាន សុវត្ថិភាព” ឆ្នាំ២០២០ ជូនដល់រដ្ឋបាលឃុំ សង្កាត់ ក្នុងរាជធានី ខេត្តនីមួយៗ ។ ដើម្បី បង្ការ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការប្រគល់រង្វាន់ជ័យលាភីនេះ ត្រូវផ្តល់ជូនឃុំ សង្កាត់នីមួយៗ ដោយឡែកពីគ្នា ដោយមិនត្រូវរៀបចំការជួបជុំទ្រង់ទ្រាយធំ ដែលមានអ្នកចូលរួមច្រើននោះឡើយ។

៣. ចំពោះការអនុវត្តចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងសមត្ថកិច្ចក្រសួងមហាផ្ទៃ គណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវបន្តជំរុញអនុវត្តតាមគោលការណ៍ណែនាំដែលមាន ស្រាប់រហូតដល់ក្រសួងមហាផ្ទៃមានការណែនាំជាថ្មី៕

ដោយ ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ