ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ ចូលរួមកិច្ចប្រជុំវេទិការដ្ឋ-ឯកជន លើកទី២ ស្តីពី”ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ
February 16, 2021    អ្នកទស្សនា :

នាទីស្តីការក្រសួងមហាផ្ទៃ នាថ្ងៃអង្គារ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ក្រសួងមហាផ្ទៃ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំវេទិការដ្ឋ-ឯកជន លើកទី២ ស្តីពី”ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន” តាមរយៈប្រព័ន្ធសន្និសីទវីដេអូ ក្រោមអធិបតីភាព ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត ។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានមានប្រសាសន៍ថា ការរៀបចំវេទិកានេះឡើងក្នុង គោលបំណងជំរុញបង្កើតឱកាសធុរ:កិច្ច និងវិនិយោគមកពីប្រទេសជប៉ុន ឲ្យមកបណ្ដាក់ទុន វិនិយោគនៅកម្ពុជា លើកការអភិវឌ្ឍនគរូបនីយកម្មដែលរួមមានការអភិវឌ្ឍអចនទ្រព្យ និង ការអភិវឌ្ឍសំណង់លំនៅឋាន ពាណិជ្ជកម្ម សេវាកម្ម ឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងបរិស្ថានទីក្រុង ដែលកំពុងមានកំណើននៅក្នុងល្បឿនយ៉ាងលឿន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្ដី បានលើកឡើងថា ការអភិវឌ្ឍនគរូបនីយកម្មនៅកម្ពុជា ដែលកំពុងមានកំណើនក្នុងសន្ទុះដ៏លឿននាពេលបច្ចុប្បន្ននេះ អាចមើលឃើញពីតម្រូវការវិនិយោគជាច្រើនដូចជាការអភិវឌ្ឍសំណង់លំនៅឋាន សំណង់ពាណិជ្ជកម្ម សំណង់សេវាកម្ម សំណង់ឧស្សាហកម្ម សំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ដ និងបរិស្ថាន សេដ្ឋកិច្ចសង្គម។ ជាពិសេសការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ បណ្តាញផ្លូវ ការផ្គត់ផ្គង់ទឹកស្អាត ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ការគ្រប់គ្រងសំណល់រឹង រាវ លំហរសាធារណ: និងផ្ទៃបៃតងបរិស្ថានទីក្រុង ដែលសុទ្ធសឹងជាដំណោះស្រាយប្រកបដោយប្រសិទ្ធភាពសំរាប់គោលដៅអភិវឌ្ឍន៍ប្រកបទៅដោយស្ថិរភាព។

គួរជម្រាបថា កិច្ចប្រជុំវេទិការដ្ឋ-ឯកជន លើកទី២ ស្តីពី”ការអភិវឌ្ឍនគរូបនីយកម្ម កម្ពុជា-ជប៉ុន”នេះ ប្រារព្ធឡើងដើម្បីលើកកម្ពស់ការអភិវឌ្ឍផ្នែកនគរូបនីយកម្មរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ