សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យគណៈប្រតិភូ ស.ស.យ.ក ចូលជួបសម្តែងការគួរសម
October 12, 2017    អ្នកទស្សនា :

នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ចំនួន ២០នាក់ ចូលជួបសម្តែងការគួរសម។ 
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម បានមានមតិស្វាគមន៍ចំពោះវត្តមានរបស់ ស.ស.យ.ក ដែលនឹងទៅចូលរួមកម្ម វិធីអ្នកដឹកនាំវ័យក្មេងអាស៊ាននៅប្រទេសចិន និងលើកទឹកចិត្តដោយផ្ញើក្តីសង្ឃឹមយ៉ាងមុតមាំ ចំពោះដំណើរការបេសកកម្មទៅប្រទេសចិននេះ ហើយក៏សង្ឃឹមថា អ្នកទាំងអស់នឹងពាំនាំយកមកនូវចំណេះដឹងមកបម្រើសង្គមជាតិនៅពេលដែលត្រឡប់មកពីបេសកកម្មរយៈពេល ០៣សប្តាហ៍ វិញ។
លោក ហ៊ួរ ឈុនគ្រី តំណាងឱ្យ ស.ស.យ.ក បានសម្តែងការត្រេចអរ ក្នុងការដែលសម្តេចក្រឡាហោម បានអនុញ្ញាតឱ្យលោកដឹកនាំប្រតិភូរបស់ខ្លួន ចូលជួបសម្តែងការគួរសម និងធ្វើសេចក្តីគោរពរាយការណ៍ជូន សម្តេចក្រឡាហោម ជ្រាប នូវគោលបំណងកម្មសិក្សារបស់ខ្លួន នៅប្រទេសចិន ក្នុងកម្មវិធី អ្នកដឹកនាំវ័យក្មេងអាស៊ាន ដើម្បីបង្ហាញអន្តរជាតិ ទាក់ទងនិងប្រធានបទ “តើស.ស.យ.ក ដើរតួនាទីជាអ្វី ជាមួយរដ្ឋាភិបាល?”
ជាចុងបញ្ចប់នៃកិច្ចជំនួប សម្តេចក្រឡាហោម បានជូនពរដល់គណៈប្រតិភូ ស.ស.យ.ក ចំនួន២០នាក់ ឱ្យជួបតែសេចក្តីសុខសុវត្ថិភាព នឹងទទួលបានជោគជ័យ ក្នុងកម្មសិក្សានៃកម្មវិធី អ្នកដឹកនាំវ័យក្មេងអាស៊ាន នៅប្រទេសចិន ដើម្បីឱ្យឆាកអន្តរ ជាតិដឹងថាខ្មែរយើងក៏មានយុវជនកម្ពុជាឆ្នើមៗដែរ។ មិនតែប៉ុណ្ណោះ សម្តេចក្រឡាហោម ដោយផ្តល់ថវិកាមួយចំនួនដល់អ្នកទាំង២០នាក់ សម្រាប់ប្រើប្រាស់ក្នុងការធ្វើដំណើរ និងស្នាក់នៅទីនោះ ទោះបីភាគីចិនទទួលខុសត្រូវក៏ដោយ នេះជាការលើកទឹកចិត្តទាំងផ្លូវផ្នែកសម្ភារ និងផ្លូវចិត្ត៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ