ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “សុខភាពនគរបាល” នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប
February 10, 2021    អ្នកទស្សនា :

នាព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាស្តីពី “សុខភាពនគរបាល” អមដំណើរដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ណារ៉េត ប្រធាននាយកដ្ឋានសុខាភិបាល ឯកឧត្តម អស់លោក អនុប្រធាននាយកដ្ឋាន រួមជាមួយនឹងលោកស្នងការរង និងមន្រ្តីក្រោមឳវាទ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ជាច្រើនរូបផងដែរ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បានមានប្រសាសន៍ថា សុខភាព គឺមានសារៈសំខាន់ណាស់ពីព្រោះថាពេលមានសុខភាពល្អ គឺមានអ្វីៗទាំងអស់ សុខភាពជាទ្រព្យសម្បត្តិទី១ ដែលគ្រប់គ្នាមិនអាចខ្វះបាន។ ក្នុងឱកាសនេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាយកដ្ឋានសុខាភិបាល ដែលបានសហការបានយ៉ាងល្អប្រសើរជាមួយស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលធ្វើឲ្យកម្មវិធីសិក្ខាសាលានេះ ទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសសិក្ខាកាម ដែលបានចូលរួមក្នុងសិក្ខាសាលានេះ មានការយល់ដឹងខ្ពស់គួរជាទីមោទនៈ។ ឆ្លៀតក្នុងឳកាសនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តាំផ្ញើដល់សិក្ខាកាមឲ្យយកចំណេះដឹង ដែលទទួលបានពីសិក្ខាសាលានេះ យកទៅអនុវត្តន៍ អប់រំ ផ្សព្វផ្សាយបន្តដល់មន្រ្តីក្រោមឱវាទ ជាកងកម្លាំងនគរបាល ប្រជាពលរដ្ឋក្នុងមូលដ្ឋាន និង ក្រុមគ្រួសារ ឲ្យមានការយល់ដឹងពីការថែទាំសុខភាពយើងទាំងអស់គ្នា។

ក្នុងឱកាសដ៏មានអត្ថន័យនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បានផ្តល់មតិផ្តាំផ្ញើដល់អង្គសិក្ខាសាលា និងសិក្ខាកាមទាំងអស់ ឲ្យខិតខំចូលរួមពង្រឹងនូវគោលជំហរចំនួន ០៣ចំណុច រួមមាន៖ ទី១-ការពារតម្លៃ នៃឯកសណ្ឋាននគរបាលជាតិ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ទី២-ត្រូវមានការត្រិះរិះពិចារណាក្នុងការបញ្ចេញព័ត៌មានឯកជន និងតាមបណ្តាអង្គភាពនានា តាមរយៈប្រព័ន្ធបណ្តាញសង្គម និងទី៣-ត្រូវមានសាមគ្គីភាពផ្ទៃក្នុងអង្គភាពទាំងមូល៕

ប្រភព៖ អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ