ក្រសួងមហាផ្ទៃ បន្តបើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើមាត្រាចំនួន៥ នៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល
February 08, 2021    អ្នកទស្សនា :

នារសៀលថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានបន្តបើកកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សាលើ៥មាត្រា រួមមាន៖មាត្រា៣ ក្នុងជំពូកទី១ មាត្រា៨ មាត្រា៩ មាត្រា១០ និងមាត្រា១១ ក្នុងជំពូកទី៣ នៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ទទួលបន្ទុកក្រុមប្រឹក្សានីតិកម្ម ដោយមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រធានក្រុមប្រឹក្សានីតិកម្ម និងថ្នាក់ដឹកនាំនៃអគ្គនាយក នាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

នាឱកាសនោះ ឯកឧត្តម ប៊ុន ហុន បានលើកឡើងថា កិច្ចប្រជុំនៅក្នុងថ្ងៃនេះក្រុមការងារទាំងអស់និងពិនិត្យបន្តទៅលើខ្លឹមសានៃសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដើម្បីកែសម្រួលឲ្យបានសមស្រប និងគ្រប់ជ្រុងជ្រោយ។ ឯកឧត្តម បានសង្ឃឹមថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលនេះ នឹងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខ ដើម្បីគោរពឆ្លង និងស្នើសុំសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

អង្គប្រជុំទាំងមូលបានពិភាក្សា កែសម្រួលខ្លឹមសារ និងរកធាតុចូលបន្ថែម លើមាត្រាទាំង ៥ ធ្វើយ៉ាងណាឱ្យសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលធានាបាននូវវិសាលភាព ការពារផលប្រយោជន៍សាធារណៈប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។

សូមបញ្ជាក់ថា ៣ជំពូកដែលបានពិភាក្សា មានមាត្រាសរុបចំនួន១២ ដោយការធ្វើការពិភាក្សា និងពិនិត្យលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលនេះបានធ្វើឡើងចំនួន៣លើករួចមកហើយ លើកទី១នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ លើកទី២នៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០២១ និងថ្ងៃទី០៨ ខែកុម្ភៈ ២០២១នេះ។

សូមជម្រាបថា សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលនេះ មាន៦ជំពូក និង២១មាត្រា ហើយមានគោលបំណងកំណត់អំពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គលក្នុងគោលបំណងបម្រើផលប្រយោជន៍សាធារណៈលើកម្ពស់គុណភាពនៃការផ្តល់សេវា និងអភិវឌ្ឍជាតិ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាពខ្ពស់។ អនុក្រឹត្យនេះមានវិសាលភាពអនុវត្តចំពោះការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអន្តសញ្ញាណបុគ្គល ដែលស្ថិតនៅក្រោមសមត្ថកិច្ចរបស់ក្រសួងមហានផ្ទៃ៕

ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ