ឯកឧត្តម អ៉ីវ លាង អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារ២០២១របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបឹងព្រះ
February 06, 2021    អ្នកទស្សនា :

ព្រឹកថ្ងៃសៅរ៍ទី៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកបាភ្នំ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២០ និងទិសដៅការងារ២០២១របស់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយឃុំបឹងព្រះ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក លោកស្រី ជាប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយ ឃុំ សមាជិកក្រុមប្រឹក្សាស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាព មេភូមិ និងអាជ្ញាធរពាក់ព័ន្ធ។

ឯកឧត្តម ថ្លែងការអរគុណ កោតសរសើរក្រុមការងារ និងក្រុមការងារមូលដ្ឋានដែលខិតខំប្រឹងប្រែងបំពេញការងារបានល្អ និងស្នើបន្តការងារនេះកាន់តែប្រសើរថែមទៀតក្នុងឆ្នាំថ្មី។ បន្ទាប់មក ឯកឧត្តម បានលើកឡើង និងណែនាំកិច្ចការមួយចំនួនពាក់ព័ន្ធបញ្ហាសន្តិសុខ សេវាសាធារណៈ សុខាភិបាល អប់រំ កសិកម្ម សង្គមកិច្ច អត្តសញ្ញាណជនក្រីក្រ បច្ចុប្បន្នភាពទៅនឹងសភាពការទូទៅ និងទិសដៅបន្តសម្រាប់ឆ្នាំ២០២១៕

ប្រភព៖ អគ្គាធិការដ្ឋាន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ