ថ្នាក់ដឹកនាំអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះពិនិត្យដំណេីរការBLOនៅខេត្តឧត្តរមានជ័យ
February 05, 2021    អ្នកទស្សនា :

ឧត្តរមានជ័យ ៖ ថ្ងៃទី៤ និង៥ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងាររបស់អគ្គលេខាធិការ ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការ រងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ ដឹកនាំដោយឯកឧត្តម លឹម សុខតូ ប្រធានលេខាធិការដ្ឋានគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ បានជួបប្រជុំពិនិត្យដំណេីរអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ដោយមានការអញ្ជេីញចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធនឹងការងារBLO។

កិច្ចប្រជុំនិងការចុះពិនិត្យនេះប្រព្រឹត្តទៅក្នុងគោលបំណងដេីម្បីស្វែងយល់ និងពិនិត្យ អំពីដំណេីរការការិយាល័យទំនាក់ទំនងព្រំដែនBLOតាមព្រំដែន យន្តការទំនាក់ទំនងការងារលេីកិច្ចសហការការងារជាមួយប្រទេសជិតខាង ចែករំលែកព័ត៌មានប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយប្រសិទ្ធភាព។

ក្នុងឱកាសនោះ ឯកឧត្ដម លឹម សុខតូ ប្រធានលេខាធិការដ្ឋានគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងជាប្រធានការិយាល័យទំនាក់ទំនងព្រំដែនខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ថា ការអនុវត្តយន្តការBLOទាំងបីរបស់ខេត្តទាំងបីជាមួយប្រទេសថៃមាន ១.BLOជប់គគីរ (កម្ពុជា) និងសាយ តាគូ (ថៃ) ២.BLO អូរស្មាច់ (កម្ពុជា) និង BLO ចម (ថៃ) ៣.BLOជាំ (កម្ពុជា) និងBLOស្រង៉ាំ(ថៃ) បានបំពេញការងារទៅតាមតួនាទីនិងភារកិច្ចរបស់ខ្លួនជាមួយនឹងការគាំទ្រពីថ្នាក់ជាតិ។

ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង ប្រធានក្រុមការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចុះខេត្តឧត្តរមានជ័យ បានមានប្រសាសន៍ កោតសសេីរដល់ខេត្តដែលបានដឹកនាំសម្របសម្រួលការងាររបស់ការិយាល័យទំនាក់ទំនងព្រំដែនBLO ក្នុងពេលកន្លងមក។

ជាមួយនេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានដឹកនាំពិភាក្សាលើចំនុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធដល់ការពង្រឹងនូវយន្តការ ឈានទៅរកប្រសិទ្ធភាពទាំងការងារក្នុងក្របខណ្ឌជាតិ និងកិច្ចសហការទ្វេភាគី ជាមួយប្រទេសជាប់ព្រំដែន ហេីយខ្លឹមសានិងលទ្ធផល នៃកិច្ចពិភាក្សា និងត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំ ជ្រាប និងផ្តល់នូវការណែនាំអនុវត្តបន្ត៕

ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ