ពិធីប្រកាសតែងតាំង ផ្ទេរចូលកាន់មុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីពន្ធនាគារនៃក្រសួងមហាផ្ទៃ
October 12, 2017    អ្នកទស្សនា :

នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៧ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានអញ្ជើញចូលរួមជាអធិបតីក្នុង ពិធីប្រកាសតែងតាំង ផ្ទេរចូលកាន់មុខតំណែង បំពាក់ឋានន្តរស័ក្តិ អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងប្រធានមណ្ឌលអប់រំកែប្រែទី១ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។

ឯកឧត្តមឧត្តមអគ្គានុរក្សថ្នាក់លេខ១ សន្តិបណ្ឌិត ចាន់ គីមសេង អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានឡើងមានមតិស្វាគមន៍ និងរបាយការណ៍ ជូនឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជ្រាប នូវសកម្មភាពទូទៅ និងសមិទ្ធផលផ្សេងៗដែលអគ្គនាយកដ្ឋានពន្ធនាគារបានធ្វើ និងបានទទួលជោគជ័យ ពិសេសតម្រូវការចាំបាច់ក្នុងការផ្ទេរ ឬក៏ចូលកាន់មុខតំណែងនីមួយៗ ក្នុងអគ្គនាយកដ្ឋានពន្ធនាគារ។ 
ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានប្រគល់ព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាស ជូនមន្ត្រីពន្ធនាគារដែលត្រូវបានតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ ចំនួន ២៤រូប  ទទួលត្រាមណ្ឌលអប់រំកែប្រែទី១ ចំនួន ០១រូប បំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមអគ្គានុរក្សថ្នាក់ លេខ១ ចំនួន ០២រូប ថ្នាក់លេខ២ ចំនួន ០៣រូប និងថ្នាក់លេខ៣ ចំនួន ០៥រូប។ 
បន្ទាប់មកឯកឧត្តម បានមានមតិសំណេះសំណាលផ្តាំផ្ញើ ដល់មន្រ្តីដែលទទួលបានការទុកចិត្តពីថ្នាក់ដឹកនាំ ទាំងអស់ ឱ្យខិតខំប្រឹងប្រែងអនុវត្តការងារឱ្យមានប្រសិទ្ធភាពខ្ពស់ ព្រមទាំងទទួលខុសត្រូវនូវមុខតំណែង និងភារកិច្ច ដើម្បីឱ្យទទួលបានជោគជ័យ ៕

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ