ឧត្តមអគ្គានុរក្សថ្នាក់លេខ២ សុខ សុគន្ធា អញ្ជើញអមដំណើរ ឯកឧត្តម ប៉ាវ ហម ផាន ចុះពិនិត្យស្ថានភាពទូទៅ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះអង្គភាពពន្ធនាគារខេត្តព្រះវិហារ
February 05, 2021    អ្នកទស្សនា :

ពន្ធនាគារខេត្តព្រះវិហារ ៖ កាលពីរសៀលថ្ងៃពុធទី០៣ និងព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ២ សុខ សុគន្ធា អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធនាគារ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញអមដំណើរ ឯកឧត្តម ប៉ាវ ហម ផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដើម្បីចុះពិនិត្យស្ថានភាពទូទៅ និងសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីក្រោមចំណុះអង្គភាពពន្ធនាគារខេត្តព្រះវិហារ សំដៅពង្រឹងប្រសិទ្ធភាពដឹកនាំ និងអភិបាលកិច្ចល្អ ក្នុងសេវាអប់រំកែប្រែ សន្តិសុខ សណ្តាប់ធ្នាប់ បទវិន័យ ក្រមសីលធម៌ ការបណ្តុះបណ្តាលវិជ្ជាជីវៈ សមាហរណកម្ម និងការអនុវត្តសាលក្រម សាលដីការបស់តុលាការ ស្របតាមគោលការណ៍កំណែទម្រង់ពន្ធនាគារ៕

ប្រភព៖ អគ្គនាយកដ្ឋានពន្ធនាគារ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ